Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហបុរី និង ម៉ាឡេស៊ី បើកព្រំដែនឡើងវិញ ចំពេលមានការព្រួយបារម្ភពីវីរុស Omicron

spot_img

រាជធានីគួឡាឡាំពួ ៖ អាជ្ញាធរសិង្ហបុរី និង ម៉ាឡេស៊ី កាលពីថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានសម្រេចបើកទ្វារព្រំដែនគោក ដ៏មមាញឹកមួយរបស់ពិភពលោកឡើងវិញ ក្រោយការបិទខ្ទប់ប្រទេស អស់រយៈពេលជិត២ឆ្នាំកន្លងមក ដោយអនុញ្ញាតឲ្យអ្នកធ្វើដំណើរ ដែលបានចាក់វ៉ាក់សាំងរួចរាល់ អាចឆ្លងកាត់ទៅមក រវាងប្រទេសទាំង២បាន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រោយពេលបិទខ្ទប់ប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំមក នៅទីបំផុត សិង្ហបុរី និង ម៉ាឡេស៊ី បានសម្រេចបើកទ្វារព្រំដែនរបស់ខ្លួនឡើងវិញ។ ព្រំដែនគោក រវាងប្រទេសទាំង២នេះ ក៏ជាព្រំដែនដ៏មមាញឹកមួយរបស់ពិភពលោក។ ចំណែកអ្នកដំណើរអាចនឹងទៅជួបជុំគ្រួសារ និង មិត្ដភ័ក្ដិរបស់ពួកគេ ចំពេលមានការព្រួយបារម្ភថា ព្រំដែនអាចនឹងបិទសាជាថ្មី ដើម្បីទប់ស្កាត់វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron ។

ស្ថិតក្នុងការរៀបចំចុងក្រោយនេះ អ្នកដំណើរ នៅក្នុងប្រទេសនីមួយៗ មានចំនួន ១ ៤៤០នាក់ អាចឆ្លងកាត់ព្រំដែនគោកទៅវិញទៅមក រវាងប្រទេសទាំង២ ដោយមិនមានការធ្វើចត្ដាឡីស័ក ប្រសិនបើពួកគេកាន់ទិដ្ឋាការជាប្រជាជន, មានលំនៅឋានអចិន្រ្ដៃយ៍ ឬក៏កាន់ទិដ្ឋាការ រយៈពេលវែង នៅក្នុងប្រទេសជាគោលដៅ។ ចំណែកតម្រូវការ នៃការធ្វើដំណើរ រួមមាន ការធ្វើតេស្ដអវិជ្ជមាន ពីជំងឺកូវីដ-១៩ មុនការចាប់ផ្ដើមដំណើរ និង តេស្ដពេលមកដល់។

លោក Khairy Jamaluddin រដ្ឋមន្រ្ដីក្រសួងសុខាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថា អ្នកធ្វើដំណើរម្នាក់ ត្រូវបានធ្វើតេស្ដនឹងឧបករណ៍ Rapid Antigent Test រកឃើញវិជ្ជមាន ពីជំងកូវីដ-១៩។ ប៉ុន្ដែជាការកត់សម្គាល់ករណីកូវីដ-១៩ គឺចៀសមិនរួចឡើយ។

ទោះជាយ៉ាងណា សិង្ហបុរី បានបិទជើងហោះហើរ មកពីប្រទេស នៅតំបន់មជ្ឈិមបូព៌ា និង ប្រទេសអាហ្វ្រិកខាងត្បូង និង ប្រទេសនានានៅជុំវិញប្រទេសនេះ។ ករណីនេះក៏ដោយសារតែការព្រួយបារម្ភពីវីរុសបំប្លែងខ្លួនថ្មី Omicron ដែលអាចនឹងឆ្លងខ្លាំងជាងវីរុសកូវីដ-១៩បំប្លែងខ្លួនមុនៗ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×