Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេជ្រ សូលិកា ស្រួលចិត្តស្នេហាលែងជាឧបសគ្គ

spot_img

ភ្នំពេញ ៖ តារាចម្រៀង តូចច្រឡឹង ពេជ្រ សូលិកា បានរក្សានូវ ចំណងស្នេហា ក្នុងភាពផ្អែមល្ហែមបន្តទៀត បន្ទាប់ពីទទួលបានចំណងដៃកូន១។ មុនពេលឆ្លងបានសុភមង្គលពេលនេះ សូលិកា ក៏ភពជំពប់លើរឿងរ៉ាវមួយចំនួន ដែលធ្វើអោយស្រពោនចិត្ត។ជាមួយការ តាំងចិត្តមិនចុះចាញ់ រឿងទាំងនោះ នាងតស៊ូរហូតធ្វើអោយ ខ្លួនឯងមានសេចក្តីសុខ។ ប្រសិនបើ ពេលវេលាអំណោយផល នាងត្រៀមគម្រោងយកបុត្រ ម្នាក់ទៀតដើម្បីឲ្យកូនទី១ មានគ្នាប្រលែង។

តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា ដែលជាភរិយារបស់លោកគឹម ហាន អាណិកជនខ្មែរមកពីអូស្រា្ដលី នោះពេលនេះកំពុងតែមានក្ដីសុខបំផុត ព្រោះតែចំណងស្នេហាឆ្លងទ្វីពរបស់នាងលែង មានឧបស័ក្ករារាំងផ្លូវទៀត ហើយក្រោយពីអតីតគូស្នេហ៍របស់ប្ដីនាងគឺស្រីស្រស់ថៃ នារីសុជាតា ដែលជាអ្នកមេម៉ាយកូន១សាច់សខ្ចីនោះ បានងាកទៅផ្សារភ្ជាប់ស្នេហ៍ ជាមួយអតីតសង្សារ អ្នកនាងហង្ស សុជាតា ជាបុរសមានវ័យច្រើនឆ្នាំជាងនាងលោកហេង ពិទូ ទៅវិញដែលធ្វើឲ្យពេល នេះស្រី ពេជ្រ ហៅ សូលីកា ជិះសេះលែងដៃតែម្ដង។ យ៉ាងណា ទំនាក់ ទំនងរវាងសូលីកា និងនារីសុជាតា ដែលពីមុនធ្លាប់តែជាមិត្តជិត ដិតនោះមិនអាចវិល ទៅរក ភាព ត្រូវរ៉ូវគ្នាបានសារជាថ្មីវិញនោះទេព្រោះតែសូលីកា នៅតែត្រូវបានមនុស្សមួយចំនួននិយាយថា នាងដណ្ដើមសង្សារពីពួកម៉ាក។

ពេជ្រ សូលីកា ក្រោយភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលា ឆ្នាំ២០១៩ និងសម្រាលកូនប្រុសថ្ងៃទី១៦ខែ ឧសភាឆ្នាំ ២០២០ នោះពេលនេះនាងមានក្ដីសុខបំផុត ក្នុងជីវិតនឹងបានដឹកដៃប្ដីទៅទិញផ្ទះវីឡារឃ្វីនកាលពីថ្ងៃទី១៦ខែសីហា នឹងត្រៀមឡើងផ្ទះ ថ្មីនៅ ឆ្នាំ២០២២ នេះ ទៀតផង។ តារាចម្រៀងកូន១រូបនេះត្រូវប្ដីនាងឲ្យច្រៀង រាំតាមចិត្តចង់ ហើយនាងថាមិនទាន់ គិតដល់រឿង ចេញទៅរស់នៅប្រទេសអូស្រា្ដលី តាមប្ដីនាពេលខាងមុខ ឡើយ។

ដោយឡែកទាក់ទងរឿងរៀបការវិញ សូលីកា អាចនឹងគ្រងឈុតកូនក្រមុំមែនទែន នៅឆ្នាំក្រោយនេះ ផងដែរក្រោយអាក់ខានរៀបការនៅដើមឆ្នាំ២០២១ ដោយសារ តែកូវីដ ផ្ទុះពេក ។ ក្រៅពីលែងត្រូវបានអតីតសង្សារប្ដីតាមឆាឆៅនោះពេជ្រ សូលីកា ក៏បានកប់ចោលស្រមោលស្នេហ៍ដ៏ខ្មៅងងិត របស់នាងនាពេលអតីតកាលតាំងពីភ្លាមៗក្រោយនាងភ្ជាប់ពាក្យ រួចម្លេះ។ សម្រាប់ ការច្រៀងសម្ដែងរបស់សូលីកា នៅពេលនេះត្រូវ បានគេមើលឃើញថានាងមិនអាចវាយលុកទីផ្សារចម្រៀងឲ្យស្ទុះឡើង ដូចមុននោះ ទេព្រោះថាពេល នេះតារាកូន១ រួមទ្រនុំ ជាមួយនាងដូចជាឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមសុទ្ធតែប្រឈមភាពនៅទ្រឹងដូចនាងដែរ ក្រោយ មាន ប្ដី និងមាន កូនម្នាក់១ ដូចគ្នានេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×