Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជន​លើ្មស​ម្នាក់​ពី​បទ​រំលោភ​ក្មេងស្រី​អាយុ​១៦​ឆ្នាំ​

spot_img

​​បាត់ដំបង ៖ អនុវត្ត​តាម​ដីកា របស់​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​បាត់ដំបង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​​ឲ្យ​​ឃាត់​​ខ្លួន​ជនសង្ស័យ ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេងស្រី​អនីតិជន កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ។​

នគរបាល​ស្រុក​ភ្នំព្រឹក បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ឆាំ សារុន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ពី​បទ​រំលោភ​សេពសន្ថវៈ លើ​ជនរងគ្រោះ ឈ្មោះ ទ ស ធ អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ត្រូវ​បាន​ជន​សង្ស័យ​ចាប់​រំលោភ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៨ ហើយ​បាន​ដាក់ពាក្យ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​។​

សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×