Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តាំងពីចូលរៀនមក មិនដែល​ឃើញ​ចេញ​ក្រៅ​ថ្នាក់ ឆ្ងល់​ពេក អ្នក​គ្រូ​ក៏​សួរនាំ​ លុះ​ដឹង​ការ​ពិត ខ្លោច​ចិត្ត…

spot_img

អ្នកលេងបណ្តាញសង្គម ពិតជាសម្តែងនូវក្តីអាណិតជាពន់ពេក ក្រោយពីបានឃើញរូបភាព និងវីដេអូបង្ហាញក្មេងប្រុសម្នាក់ ដែលត្រូវបានដឹងថា ជាកូនអ្នកក្រីក្រក្សត់ខ្លាំង ប៉ុន្តែពិតជាបានខិតខំរៀនសូត្រយ៉ាងខ្លាំង ហើយអ្វីដែលគួរឲ្យស្រណោះបំផុតនោះ គឺក្មេងប្រុសរូបនេះពុំដែលចេញលេងពីថ្នាក់រៀន ដូចកូនសិស្សដទៃនោះឡើយ ដោយនៅតែសំងំក្នុងថ្នាក់រៀនប៉ុណ្ណោះ ព្រោះតែរូបគេពុំមានលុយ។

ក្មេងប្រុសដ៏កំសត់រូបនេះ ត្រូវបានដឹងថាមានឈ្មោះ ថៃយ៉ា មានអាយុ ១៤ ឆ្នាំ ប៉ុន្តែ ទើបតែរៀនថ្នាក់ទី៥ ទេ រៀននៅសាលាបឋមសិក្សាស្រះចែង ខេត្តបន្ទាយមានជ័យ ដោយសារតែគ្រួសាររបស់គេមានជីវភាពខ្វះខាតខ្លាំង។

បើតាមអ្នកស្គាល់ បានឲ្យដឹងថា ប្អូនប្រុសរូបនេះពិតជាបានខិតខំរៀនសូត្រណាស់ ដោយពេលព្រឹកមករៀននៅសាលា ហើយនៅសល់កន្លះថ្ងៃទៀត បានឆ្លៀតធ្វើការបេះផ្លែឈើអោយគេ ដើម្បីយកថវិកាខ្លះៗមកផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងចំណាយចាំបាច់ផ្សេងៗទៀត។ ប្អូនប្រុសមានរូបរាងសង្ហាខ្លាំងណាស់ ហើយមានកម្ពស់ខ្ពស់ជាងអ្នកគ្រូគេទៀត។ នៅពេលចេញលេងម្តងៗ ប្អូនប្រុសតែងតែសំងំនៅក្នុងថ្នាក់រហូត មិនចេញក្រៅទិញអីញ៉ាំទេ។ ហើយជាក់ស្តែង នៅពេលអ្នកគ្រូសួរថា ហេតុអ្វីបានជាមិនចេញទៅក្រៅញ៉ាំអី ពេលនោះរូបគេបានឆ្លើយតបថាខ្លួនមិនឃ្លាន។ តែទោះជាយ៉ាងណា អ្នកគ្រូបានសង្កត់ធ្ងន់ថា នេះប្រហែលមកពីប្អូនប្រុសមិនបានយកថវិកាមកជាមួយ ហើយអ្នកគ្រូក៍អាណិតណាស់ដែរ។

ក្នុងនោះដែរ ក៏មានអ្នកប្រាប់ឲ្យអ្នកគ្រូជួយប្អូនប្រុសរូបនេះបានផ្លោះថ្នាក់ផងទៅ តែអ្នកគ្រូពុំអាចធ្វើបាននោះទេ ដោយអ្នកគ្រូបានឆ្លើយតបថា៖ ជម្រុញគាត់ផ្លោះអត់កើតទេបង ព្រោះគាត់ចំណាកស្រុកមករៀនភ្លាមចូលទី៥តែម្តង ហើយត្រូវបង្ហាត់គាត់ពីព្យព្ជានៈឡើងវិញ ឥឡូវគាត់ប្រកបអានបានខ្លះៗហើយ។

អ្នកគ្រូចិត្តល្អគួរអោយស្រឡាញ់រូបនេះ ក៍បានសរសេររៀបរាប់ឲ្យដឹងផងដែរថា៖ «អាយុ 14 ឆ្នាំរៀនថ្នាក់ទី ៥ ឈរជិតគ្រូ ខ្ពស់ជាងគ្រូហើយកូន ដោយសារតែគ្រួសារខ្វះខាត ទើបកម្របានចូលរៀន តែគាត់ខំប្រឹងរៀនណាស់ ចង់បានចំណេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×