Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រី​ស្អាត​ម្នាក់​កំពុង​ល្បី​ខ្លាំង បន្ទាប់​លួច​ទូរស័ព្ទ iPhone 6 Plus ពី​កាបូប​មិត្តភក្តិ​ខ្លួន​ដែល​ចូល​បន្ទប់ទឹក (​មាន​វីដេអូ​)

spot_img

​នារី​ម្នាក់​បានសម្រេច​ចិត្ត​ចែករំលែក​រឿងរ៉ាវ​រប​ស់​នាង នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​ដាស់តឿន​មនុស្ស​គ្រប់គ្នា កុំ​សូវ​ទុកចិត្ត​ជាមួយ​មនុស្ស​ជិតស្និទ្ធ​ខ្លួន​ខ្លាំងពេក ដើម្បី​បញ្ចៀស​ករណី​ដូចជា​រូបនាង​ដែល​ត្រូវបាន​មិត្តភក្តិ​ស្រី «​ក្បត់ចិត្ត​» ដែល​នាង​ពុំ​នឹកស្មានថា​ជា «​ចោរ​» លួច​ទូរស័ព្ទ iPhone 6 Plus របស់​នាង​បែប​នេះឡើយ ។​

​យោងតាម​នារី​រងគ្រោះ​ឈ្មោះ Christine Dapiton បាន​រៀបរាប់​នៅលើ​ហ្វេ​ស​ប៊ុ​កថា នាង និង​មិត្តភក្តិ​ស្រី​ឈ្មោះ Maria Angela Licayan ពុំមែន​ជា​ជន​ចម្លែក​នឹង​គ្នា​នោះទេ ពោលគឺ​ពួកនាង​ជា​មិត្តភក្តិ​ដ៏​ល្អ​នឹង​គ្នា​បំផុត​តាំងតែ​ពីមុនៗ​មក ។ ប៉ុន្តែ នៅ​ថ្ងៃមួយ Christine ទើបតែ​ដឹងថា Licayan បាន​ក្បត់ចិត្ត​នាង បន្ទាប់ពី​នាង​បាន​បាត់​ទូរស័ព្ទដៃ​ពី​ក្នុង​កាបូប ដែល​ទុក​នៅ​ជាមួយ Licayan ដោយសារតែ​នាង​គិតថា ពួកគេ​ទាំងពីរ​គឺជា «​មិត្តភក្តិ​» ។ ហើយ Christine ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​នាង​ស្នើសុំ​ក្រុមហ៊ុន​របស់​នាង បង្ហាញ​កាមេរ៉ា​សុវត្ថិភាព ។​

​តាមរយៈ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព Licayan ត្រូវ​បានឃើញ​ស្ថិតក្នុង​កាយវិការ​ក្រឡេក​ឆ្វេង​-​ស្តាំ រួច​លួច​ដកយក​ទូ​ស័ព្ទ iPhone 6 Plus ពី​ក្នុង​កាបូប​របស់ Christine និង​យក​វា​ទៅ​ដាក់​បង្កប់​នៅក្នុង​កាបូប​របស់ខ្លួន​តែម្តង ខណៈ​នាង​ដើរចេញ​ទៅកាន់​បន្ទប់ទឹក ៕ ចន្ទី​

spot_img
×