Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងក្តៅទៀតហើយ! ក្រោយ​ខាង​ថៃ​ចោទ​ ទេព បូព្រឹក្រ លួច​ចំលង Style តារា​ល្បី​របស់​ខ្លួន ស្រាប់​តែ​កូន​ខ្មែរ​បាន​តប​​ដាក់​វិញ​ផាំងៗ​ថា​…

spot_img

សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ តារាចម្រៀងដ៏ល្បីឈ្មោះ ទេព បូព្រឹក្ស បានបញ្ចេញ MV Teaser មួយបទក្រោមចំណងជើងថា «វីរនារី» ដែលបានធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍ និងកោតសរសើរ ចំពោះការផលិតចំរៀងមួយបទនេះជាខ្លាំង ដោយនេះគឺជាបទដំបូងគេ ដែលផលិតបានល្អឥតខ្ចោះ និយាយអំពីភាពក្លាហានរបស់នារី។ ហើយបទចម្រៀងនេះផងដែរ ក៏បានចំណាយថវិកាសម្រាប់ផលិតជា MV រហូតដល់ទៅប្រមាណជា ៦០០ លានរៀលឯណោះ ព្រោះត្រូវការក្រុមការងារទាំងអស់មានចំនួន ១២៦ នាក់។

ជាក់ស្តែង កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅថ្មីៗនេះ ទេព បូព្រឹក្ស បានបញ្ចេញនូវវីដេអូ MV ជាផ្លូវការ ដោយភ្ជាប់សាររៀបរាប់ឲ្យដឹងថា៖ «ទេព បូព្រឹក្ស ‘’ វីរនារី ‘’ [ Official Music Video ] សម្រេចសេចក្តីប្រាថ្នាបង្ហាញកេរ្កិ៍ដូនតាដោយភាពជឿជាក់​សមិទ្ធផលនេះកេីតឡេីងបានដោយទំនុកចិត្ត​ក៏ដូចជាកម្លាំងពីបងប្អូនខ្មែរទាំងអស់គ្នា ខ្ញុំមួយក្រុមសម្រេចលទ្ធផលបានប៉ុណ្ណឹង​ចុះបេីយេីងទាំងអស់គ្នា តេីលទ្ធផលប៉ុនណា? ពួកយេីងរួមគ្នាជាចង្កឹះ​មួយបាច់ ជួយគ្នាលេីកតម្កើងបន្ថែមទៀត ដោយយេីងមិនចាំបាច់ប្រាប់គេថានេះជារបស់អ្នកណាទេ ព្រោះច្បាស់ណាស់ថា មរតក នេះជារបស់យេីង​យេីងជាអ្នកណា​? យេីងជាខ្មែរ»។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយបទចម្រៀងនេះ ត្រូវបានចេញផ្សាយល្បីសុះសាយនៅលើអុិនធើរណែតរួចមក ក៏ស្រាប់តែឃើញផេកមួយដែលមានឈ្មោះជាភាសាអង់គ្លេលាយថៃ បានចេញប្រតិកម្ម ដោយបង្ហោះនូវរូបភាពមួយចំនួនដែលបានបង្ហាញភុស្តុតាងថា ទេព បូព្រឹក្ស បានចម្លង Copy កាយវិកាមួយចំនួនពីតារាថៃ K-Pop Lisa ។ ក្នុងនោះ គេបានចោទប្រកាន់ ទេព បូព្រឹក្ស ឈររាំ និងក៏ដូចកាយវិការជាពិសេសយកដៃបាំងមុខដូចតារារបស់ខ្លួនជាដើម។

តែទោះជាយ៉ាងណា ក្រោយផេកនោះបានចោទប្រកាន់បែបនេះ ក៏មានបងប្អូនអ្នកលេងបណ្តាញសង្គមនៅកម្ពុជាយើងជាច្រើននាក់ ចូលទៅខមិនដោយភ្ជាប់នូវរូបភាពរបស់តារាបរទេស និងតារាល្បីៗជាច្រើនរូប ដែលក៏មានកាយវិការ (យកដៃបាំងមុខ) ដូចទៅនឹង K-Pop Lisa ដែរ ដោយតបទៅវិញបែបនេះថា «អោយតែថតរូបយកដៃបាំងមុខ មានន័យថា ចំលង Styleតាម តារាថៃ K-Pop Lisa មែនទេ? Style បែបនេះ អ្នកណាក៏នឹកឃើញថតដែរ ចុះថៃសំអាងអីថាហ៊ានខ្មែរចំលងតាមតារាខ្លួន ទាំងដែលមានតារា និងបុគ្គលល្បីជាច្រើន ធ្លាប់ថតមុនតារាថៃ K-Pop នាង Lisa ទៅទៀត!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×