Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាមរំពឹងថា ការនាំចេញវិស័យកសិកម្មប្រចាំឆ្នាំ២០២១ នឹងកើនដល់៤៤ពាន់លានដុល្លារសហរដ្ឋអាមេរិក

spot_img

រដ្ឋធានីហាណូយ ៖ សារព័ត៌មាន Vietstock បានផ្សាយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រសួងកសិកម្ម និង អភិវឌ្ឍន៍បទរបស់វៀតណាម ហៅកាត់ MARD រំពឹងថា វៀតណាមនឹងនាំចេញកើនលើសពីគោលដៅកំណត់ សម្រាប់ផលិតផលកសិកម្ម ព្រៃឈើ និងនេសាទប្រចាំឆ្នាំ២០២១ ក្រោយការស្ដារឡើងវិញនូវផលិតកម្ម និង អាជីវកម្ម បន្ទាប់ពីការផ្ទុះឡើង នៃជំងឺកូវីដ-១៩។

លោក Phung Duc Tien អនុរដ្ឋមន្រ្ដី ក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា «នៅឆ្នាំនេះ ក្រសួងកសិកម្មវៀតណាម បានព្យាករថា ប្រាក់ចំណូលពីការនាំចេញផលិតផលកសិកម្ម ព្រៃឈើ និងនេសាទរបស់វៀតណាម នឹងកើនដល់ជាង៤៤ពាន់លានដុល្លារអាមេរិក លើសពីគោលដៅដំបូង ដែលវៀតណាមបានកំណត់ត្រឹមតែ៤២ពាន់លានដុល្លារសហរដ្ឋអាមេរិក»។

លោក Le Minh Hoan រដ្ឋមន្រ្ដីក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទវៀតណាម បានបញ្ជាក់ថា វៀតណាម នឹងមានឱកាសច្រើន សម្រាប់នាំចេញកសិផលក្នុងស្រុក នៅត្រីមាសទី៤ ឆ្នាំ២០២១ ជាពិសេស ក្នុងអំឡុងពេលបុណ្យណូអែល បុណ្យចូលឆ្នាំសកល ឆ្នាំ២០២២ និងបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីវៀតណាម និងចិន។ រីឯទីផ្សារ នៅអឺរ៉ុប នឹងជាគោលដៅធំមួយ សម្រាប់ផលិតផលកសិកម្មរបស់វៀតណាម។ ចំណែកពាណិជ្ជកម្មដ៏រឹងមាំជាមួយទីផ្សារថៃ អាហ្រ្វិក អាមេរិកខាងត្បូង រំពឹងថា នឹងត្រូវធ្វើបន្ត។

លោក Le Minh Hoan រដ្ឋមន្រ្ដីក្រសួងកសិកម្ម និង អភិវឌ្ឍន៍ជនបទវៀតណាម បានបន្ដថា «ខ្ញុំសង្ឃឹមថា គោលនយោបាយ ដែលមានស្រាប់របស់រដ្ឋាភិបាល រួមជាមួយនឹងគំនិតផ្តួចផ្តើម នៅក្នុងស្រុក នឹងលើកទឹកចិត្តសហគ្រាសនាំចេញ ដើម្បីស្តារសកម្មភាពពាណិជ្ជកម្មរបស់ពួកគេឡើងវិញ»៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×