Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ខារ៉ាអូខេ កូប្រា​ហ្គោល អស់​២​បន្ទប់ ហើយ​កម្លាំង​នគរបាល​សន្លប់​៣​នាក់ ពេល​ជួយ​អន្តរាគមន៍​

spot_img

​​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆេះ​បន្ទប់​លេខ​១៤​និង​១៨​ជាន់​ទី​២​របស់​ខារ៉ាអូខេ​កូប្រា​ហ្គោល ត្រូវបាន​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់ បណ្តាល​ឲ្យ​សន្លប់​៣​នាក់ នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​២៣​និង​៥០​នាទី នៅ​ចំណុច​អគារ​លេខ​១៥​អា ផ្លូវ​លេខ​២៥៤ ភូមិ​៤ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា ម្ចាស់​ខារ៉ាអូខេ​កូប្រា​ហ្គោល​ឈ្មោះ ហ៊ុន គឹម​ជាតិ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ចំណែក​សម្ភារៈ​ខូចខាត​ដោយ​ភ្លើង​ឆេះ​ក្នុង​បន្ទប់​លេខ​១៤ និង​លេខ​១៨ ទាំងស្រុង​។​

​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ១២​គ្រឿង បាញ់​អស់​ចំនួន ៤៨​គ្រឿង ស្មើនឹង​១៨២​ម៉ែត្រគូប​។ ក្នុង​កិច្ចការ​ជួយសង្គ្រោះ​ខាងលើ​បណ្តាល​ឱ្យ​កម្លាំង ការិយាល័យ​ជំនាញ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន​៣​នាក់ សន្លប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា អគ្គិភ័យ​ឆេះ​ខារ៉ាអូខេ​នេះ បណ្តាលមកពី​ឆេះ​កង្ហា​បឺត​ខ្យល់ ក្នុង​បន្ទប់​លេខ​១៨ ហើយ​ឆ្លង​ចរន្តអគ្គិសនី​ឆេះ​សន្ធោសន្ធៅ​តែ​ម្តង ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×