Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ពលករ​ម្នាក់​ខំ​ចំណាយលុយ​អស់​មិន​ស្ទើរ ព្រោះតែ​អាណិត និង​ទុកចិត្ត​បុរស​ម្នាក់​ដែល​ស្រលាញ់គ្នា​តាម​ហ្វេ​ស​ប៊ុ​ក ទីបំផុត​បាន​ត្រឹម​ទឹកភ្នែក​!

spot_img

​​ដូចដែល​យើង​គ្រប់គ្នា​ធ្លាប់បាន​ដឹងថា​ហើយ​ថា ការងារ​ចំណាកស្រុក​ទៅកាន់​ប្រទេស​គេ បើទោះបី​ទទួលបាន​ប្រាក់ខែ​ច្រើនក្តី តែ​វា​ជាការ​ងារ​មួយ​មិន​ស្រួល​នោះឡើយ គឺ​លំបាក​វេទនាណាស់ ដោយ​អ្នកខ្លះ​ជូន​កាល​ក៏ត្រូវ​បាន​ថៅកែ​រំលោភបំពាន​ជិះជាន់​ទៅតាម​រូបភាព​ផ្សេងៗ​ទៀតផង ។ លើសពីនេះ​ទៀត អ្នកខ្លះ​ទន្ទឹមនឹង​ទទួលបាន​ប្រាក់ខែ​ច្រើន​ហើយ តែ​បែរជា​ឆ្លៀត​យកលុយ​ដែលជា​កម្លាំង​ញើស​ឈាម​ដ៏​លំបាក​ទាំងនេះ ទៅ​ចាញ់បោក​ប្រាស់​គេ​ដែល​គ្រាន់តែ​បាន​ស្គាល់គ្នា​តាមរយៈ​អ៊ី​ន​ធើរ​ណេ​ត ដែល​បាន​សន្យា​…​ខ្យល់ ។​

​ជាក់ស្តែង នារី​ជា​ពលករ​ជនជាតិ​ហ្វីលីពីន​ម្នាក់ បាន​ចែករំលែក​រឿងរ៉ាវ​ពិត​របស់​នាង ដើម្បី​ឲ្យ​មិត្តភក្តិ និង​អ្នកដទៃ​បានដឹង កុំ​ឲ្យ​ចាញ់បោក​គេ​ស្រួលៗ​ឆ្កួត​ដូចជា​រូបនាង ព្រោះតែ​សេចក្តីស្នេហា​ស្គាល់មុខ​គ្នា​តែ​តាម​អ៊ី​ន​ធើរ​ណេ​ត​ប៉ុណ្ណោះ​នោះ ។​

​នារី​ជា​ពលករ​ពុំ​បញ្ចេញ​ឈ្មោះ​រូបនេះ បាន​រៀបរាប់ថា នាង​តែង​ចំណាយពេល​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ជាពិសេស​នៅពេល​នាង​ទំនេរ​ដៃ​ពី​ការងារ ។ នាង​បន្ទាប់មក បាន​ស្គាល់គ្នា​នឹង​បុរស​ជា​យោធា​ម្នាក់​ឈ្មោះ Ariel Gicutano ដែល​បាន​អះអាងថា ត្រូវបាន​ផ្ទេរ​ទៅកាន់ Lanao Del Sure ។ Gicutano បាន​បន្ត​មាន​ទំនាក់ទំនង​ជាមួយ​នាង ហើយ «​ការ​សារ​សង​» របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅ​ដ៏​រ៉ូ​ម៉ែន​ទិច ។​

​ខណៈ​នារី​រងគ្រោះ​កំពុង «​លង់​ស្នេហ៍​» ជាមួយ Gigutano មិនយូរប៉ុន្មាន Gicutano បានចាប់ផ្តើម​ស្នើសុំ «​ជំនួយ​» ពី​នាង ។ យោងតាម​លោក Gicutano បានឱ្យដឹងថា គាត់​បាន​យក​កាំភ្លើង​ដែលជា​កម្មសិទ្ធិ​របស់​ម​នុស្ស​សំខាន់​ម្នាក់ ហើយ​ឥឡូវនេះ ត្រូវយក​វា​មកវិញ ចាប់តាំងពី​កងទ័ព​កំពុង​រៀបចំ​សារពើភ័ណ្ឌ​។​

Gicutano និយាយថា គាត់​ត្រូវ​ការប្រាក់​ចំនួន P40,000 (ស្មើនឹង 768,20 US ) សម្រាប់​រឿងនេះ ហើយ​ណាមួយ​ទៀត សិទ្ធ​កាន់កាប់​របស់គាត់​ក៏ត្រូវ​បាន​គេ​ដកហូត ហើយ​គាត់​ក៏ត្រូវ​ប្រឈមមុខ​ជាប់ពន្ធ​នាគារ​ទៀតផង ។ ដោយមាន​ការព្រួយបារម្ភ​ចំពោះ​មិត្ត​ប្រុស​របស់​នាង នារី​រងគ្រោះ​ភ្លាមៗ​នោះ ក៏បាន​ផ្ញើ​លុយ​ទៅ​ឲ្យ​គាត់​ដោះស្រាយ ។ ប៉ុន្តែ មិនមែន​បញ្ចប់​ត្រឹមហ្នឹង​ទេ Gicutano ក្រោយមក បាន​អះអាងថា ម្តាយ​របស់គាត់​បាន​លាចាក​លោក ហើយ​ថា គាត់​ពិតជា​គ្មាន​លុយកាក់​ធ្វើ​បុណ្យសព​ឲ្យ​ម្តាយ​ទេ ។ គាត់​ក៏បាន​ស្នើសុំ​នាង​បន្ថែម P31,000  (ស្មើនឹង 595.51 US) ទៀត ។​

​ទោះបី​នាង​ត្រូវ​ខ្ចីលុយ​ពី​ថៅកែ​របស់​នាង​ក្តី ក៏​នាង​នៅតែ​បន្ត​ផ្ញើ​លុយ​ឲ្យ Gicutano ព្រោះតែ​នាង​ព្រួយបារម្ភ​ពេក ។ ទោះយ៉ាងណា នាង​ក្រោយមក​បានដឹងថា អ្វីៗ​ទាំងអស់​គ្រាន់តែ​ជាការ​បោកប្រាស់​ប៉ុណ្ណោះ នៅពេល Gicutano បាន​ឈប់​ទាក់ទង​នាង​, ហើយ​សូម្បី​ប្លុក​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ទៀតផង ។​

​ឥឡូវនេះ នាង​កំពុង​ជំពាក់​បំណុល​គេ និង​ខូចចិត្ត​យ៉ាងខ្លាំង ហេតុនេះ ទើប​នាង​សម្រេចចិត្ត​កាត់​កេរ្តិ៍​កាត់​ខ្មាស់​ទម្លាយ​រឿងរ៉ាវ​នេះ​របស់​នាង​ឲ្យ​បងប្អូន​គ្រប់គ្នា​នៅលើ​ហ្វេ​ស​ប៊ុ​ក​បានដឹង ៕ ចន្ទី​

spot_img
×