Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តព្រូសបើកទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវបា.ក់មួយកង់បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ

spot_img

ភ្នំពេញ÷បុរសម្នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បា.ក់អស់មួយកង់ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៨៩ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BA-7529 បើកបរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបា.ក់អស់មួយកង់ ចំណែករថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ សំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសគ្រោះថ្នាក់នោះទេ រងការខូចខាតតែរថយន្តនិងទ្រូងផ្លូវមួយកង់ ជាទ្រព្យសម្បត្តិរដ្ឋ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×