Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរណាស់ ! ‍ ស្រ្តីម្នាក់ឈឺពោះសម្រាលកូន នៅជាប់របងវត្តកោះតែម្នាក់ឯង

spot_img

ភ្នំពេញ÷ស្រ្តីម្នាក់បានដេកឈឺពោះសម្រាលកូននៅជាប់របងវត្តកោះតែម្នាក់ឯង អស់រយៈពេលជាង២ម៉ោង តែសំណាងល្អបានមន្ទីរពេទ្យឯកជនសុងការណ៍ ស្ម័គ្រចិត្តមកជួយសម្រាលរួចដឹកយកទៅសង្រ្គោះបានទាំងម្តាយនិងកូននៅឯមន្ទីរពេទ្យជប៉ុន។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៦៣ចំណុចមុខវត្តកោះ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដោយស្រ្តីខាងលើពុំមានអ្នកទីពឹងនោះទេ បច្ចុប្បន្នរូបនាងរស់នៅជាមួយនិងកូនតូចតែ២នាក់ លុះមកដល់ម៉ោងកើតហេតុខាងលើរូបនាង បានដេកឈឺពោះនៅជាប់របងវត្តកោះអស់រយៈពេលចូល២ម៉ោងទៅហើយ ដោយនៅក្នុងនោះមិនមានវត្តមានសមត្ថកិច្ចមូលដ្ឋាន ឬអាជ្ញាធរចៅសង្កាត់ណាចុះមកអន្តរាគមន៍នោះឡើយ មានតែអ្នកសារព័ត៌មានជាច្រើននាក់ ជួយផ្សព្វផ្សាយនិងទាក់ទងទៅរថយន្តសាមុយជាច្រើន តែមិនមានរថយន្តសង្រ្គោះមន្ទីរពេទ្យណាមួយចុះមកឡើយ។

បន្ទាប់មកអ្នកសារព័ត៌មានទាំងនោះ បាននាំគ្នាប្រមូលជាថវិកាម្នាក់បន្តិចបន្តួចជួយទៅរូបនាងនិងទារក។

បន្ទាប់ពីខាងមន្ទីរពេទ្យឯកជនមួយឈ្មោះសុងការណ៍ឃើញរូបដូចនេះ ក៏ស្ម័គ្រចិត្តចុះមកជួយសម្រាលនៅចំណុចជាប់និងរបងវត្តកោះ តាមបណ្តោយផ្លូវ៦៣សង្កាត់ផ្សារថ្មី៣ ពេលសម្រាលរួចបានដឹកយករូបនាងទៅសង្រ្គោះនៅឯមន្ទីរពេទ្យជប៉ុន ដោយសុវត្ថិភាពទាំងម្តាយនិងទារក៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×