Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

«អាជីវកម្មលក់ផលិតផលចម្រុះ» របស់ Facebook ស័ក្ដិសមសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា

spot_img


យោងតាមក្រុមហ៊ុន Httpool ជាដៃគូលក់ពាណិជ្ជកម្មទទួលបានសិទ្ធិស្របច្បាប់ពីក្រុមហ៊ុន Facebook ក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា យុទ្ធសាស្ដ្រទីផ្សារ «អាជីវកម្មលក់ផលិតផលចម្រុះ» គឺជាជម្រើសដ៏ល្អសម្រាប់អ្នកលក់នៅលើបណ្ដាញសង្គម និងអ្នកធ្វើអាជីវកម្មខ្នាតតូច ជាពិសេស សម្រាប់អ្នកដែលមានវេបសាយផ្ទាល់ខ្លួន។

មុខងារសំខាន់ៗជាច្រើនរបស់ Facebook ចាប់ពី Facebook Shop រហូតដល់ Commerce Manager និងសូម្បីតែ Messenger ពិតជាស័ក្ដិសមសម្រាប់អ្នកដែលមានបំណងបង្កើតអាជីវកម្មខ្នាតតូច និងខ្នាតមធ្យម (SMBs) នៅកម្ពុជា។ ហើយការប្រើប្រាស់ Facebook សម្រាប់មុខជំនួញ ក៏អាចបង្កើតឱ្យមានការគ្រប់គ្រងវេបសាយអាជីវកម្មបានងាយស្រួលផងដែរ។ នេះបើយោងតាមអ្នកនាង Archana Roche ជា Facebook Measurement Lead ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Httpool។
អ្នកនាង Archana Roche បានថ្លែងថា៖ «ចំពោះអាជីវកម្មខ្នាតតូច វាមិនងាយស្រួលក្នុងការដំណើរការវេបសាយនោះទេ។ ប៉ុន្ដែលោកអ្នកអាចគិតដល់ការបង្កើតវេបសាយតូចមួយ ដែលបើកឱកាសឱ្យមុខងារស្នូលជាច្រើនរបស់ Facebook ជួយបង្កើនប្រាក់ចំណូលប្រកបដោយសក្ដានុពល និងស្វែងយល់ស៊ីជម្រៅចំពោះអាជីវកម្មរបស់ខ្លួន»។

អ្នកស្រី បានបន្ដថា៖ «ឧទាហរណ៍ ពេលលោកអ្នកប្រតិបត្ដិកូដ Facebook Pixel នៅលើវេបសាយ វាអនុញ្ញាតឱ្យលោកអ្នកមើលឃើញថា តើអ្នកប្រើប្រាស់ធ្វើការទាក់ទងជាមួយវេបសាយលោកអ្នកដោយរបៀបណា ក្រោយពីបានទស្សនាការផ្សព្វផ្សាយពាណិជ្ជកម្មលើ Facebook របស់លោកអ្នក។ លោកអ្នកក៏អាចកែលម្អនូវការផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ការលើកទឹកចិត្ដឱ្យមានការប្រាស្រ័យទាក់ទងពីសំណាក់អតិថិជន ដែលមានន័យថា វាកំពុងប្រាប់ Facebook នូវវិធីសាស្ដ្រដែលព័ត៌មាននេះអាចជួយលោកអ្នកដុសខាត់យុទ្ធសាស្ដ្រផ្សព្វផ្សាយពាណិជ្ជកម្ម និងប្ដូរមកវិញនូវអត្តប្រយោជន៍នៃការវិនិយោគដ៏ប្រសើរ»។

អ្នកនាង Archana Roche បានលើកឡើងថា៖ «Pixel ដើរដោយការតម្លើង និងដាក់ដំណើរការ cookie ដើម្បីតាមដានអ្នកប្រើប្រាស់ ពេលពួកគេទាក់ទងជាមួយវេបសាយ និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មលើ Facebook របស់លោកអ្នក ក៏ដូចជាផ្ដល់នូវព័ត៌មានសម្បូរបែប និងស៊ីជម្រៅដល់អ្នកដែលបានចូលវេបសាយរបស់លោកអ្នក និងនីតិវិធីដែលពួកគេប្រកាន់យកដើម្បីសម្រេចទៅដល់ទំព័រទិញលក់ផលិតផលចុងក្រោយរបស់លោកអ្នក»។

យ៉ាងណាមិញ សម្រាប់អ្នកដែលមិនមានវេបសាយផ្ទាល់ខ្លួន មុខងាររបស់ Facebook ទាំងនេះ ក៏អាចជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការដំណើរការ និងគ្រប់គ្រងជំនួញរបស់ខ្លួនដែរ។ មុខងារសំខាន់របស់ Facebook ខាងក្រោមនេះ មានប្រសិទ្ធភាពក្នុងការជួយដល់អាជីវកម្មខ្នាតតូច និងមធ្យម Facebook Shop – ជាទីកន្លែងដែលអ្នកប្រើប្រាស់អ៊ីនធឺណិតអាចចូលមើល ស្វែងរក និងទិញផលិតផលដោយផ្ទាល់នៅលើ Facebook និង Instagram។ នេះគឺជាហាងលក់ផលិតផលអនឡាញ និងអាចត្រូវបានរុះរើជាប្រចាំដោយការកញ្ចប់ផលិតផលថ្មីៗ និងតាំងបង្ហាញផលិតផលសម្រាំងពិសេសៗ។ ដូច្នេះ បទពិសោធទិញផលិតផលលើផ្សារ Facebook ពិតជាល្អបំផុត។

Commerce Manager – ផ្ដល់លទ្ធភាពស្វែងយល់ស៊ីជម្រៅចំពោះប្រសិទ្ធភាពនៃការលក់ ក៏ដូចជាប្រជាប្រិយភាពនៃផលិតផល ដែលជួយម្ចាស់អាជីវកម្មធ្វើការកែលម្អ និងឌីហ្សាញ Facebook Shop ឱ្យកាន់តែល្អប្រសើរ។

Messenger Chatbots – ការប្រើប្រាស់ Facebook Messenger Solution អាជីវកម្មអាចបង្កើតជាបទពិសោធដ៏អស្ចារ្យសម្រាប់អតិថិជន និងប្រែក្លាយរាល់ការសន្ទនាទៅជាឱកាសលក់ផលិតផល ដោយគ្រាន់តែចុចពាក្យ «Click to Messenger» ក្នុងពេលប្រាស្រ័យទាក់ទងគ្នា និងផ្សារភ្ជាប់ជាមួយអតិថិជនជាលក្ខណៈឯកជន៕​​

spot_img
×