Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈុតតំណាងជាតិ របស់Miss Grand Cambodia បង្ហាញឡើងលើឆាកអន្តរជាតិ ទទួលបានពិន្ទុល្អច្រើនពីពលរដ្ឋកម្ពុជា

spot_img

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២១ មុននេះ ការប្រកួតបវរកញ្ញានៃ កម្មវិធីMiss Grand International 2021 បានប្រកួតវគ្គបឋម ដោយបានជ្រើសរើស ឲ្យបេក្ខនារីទាំងអស់ប្រកួតនូវឈុតតំណាងជាតិ។ រីឯឈុតតំណាងជាតិ របស់កម្ពុជាយើង ដែលគ្រងដោយ ប៉ូគីមថេង សុតធីតា បានបង្ហាញលើឆាករួចហើយនោះឃើញថា ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនមានការពេញចិត្តហើយសរសើរខ្លាំងថា មានអត្ថន័យល្អហ្មត់ចត់ និងអាចទទួលយកបាន។

យ៉ាងណាមិញគេ នៅមិនទាន់ដឹងថា ឈុតតំណាងជាតិកម្ពុជាដែលមានឈ្មោះថា «ក្សត្តីក្រុងកម្ពុជានៃវប្បធម៌ អរិយធម៌» អាចលូតងើបទៅមុខលេចធ្លោ ឈ្នះអស់គេឡើយ។ លទ្ធផលបានបែបណាក៍យើង បានប្រឹងប្រែង យ៉ាងអស់ពីកម្លាំងកាយចិត្ត និងយកវេទិកា សំខាន់ៗនេះយកជាបទពិសោធន៍ ដើម្បីឲ្យកាន់តែមានការរីកចម្រើនលើ វិស៏យបវរកញ្ញា នៅកម្ពុជា ដែលកំពុងតែផ្ទុះការគាំទ្រ មួយរយៈចុងក្រោយនេះ។ យើងម្នាក់ៗបានចូលរួមឲ្យកម្លាំងចិត្តទៅដល់កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២១ ( Miss Grand Cambodia 2021 ) រួចហើយដោយនាង ក៍ខំប្រឹងប្រែងណាស់ មិនខ្លាចហត់នឿយ។ អ្វីដែលគេភ្ញាក់ផ្អើលមួយ កម្រិតទៀតនោះ លទ្ធផលបោះឆ្នោត អ្នកស្លៀកឈុតប៊ីគីនីស្រស់ស្អាត ដាច់គេខាងប្រទេសកម្ពុជាយើង ទទួលបានចំណាត់ថ្នាក់លេខ២ ខណៈប្រទេសវៀតណាមលេខ១។ នេះជាសាបញ្ជាក់ថា នារីកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើន មានភាពក្លាហាន និងទេពកោសល្យល្អ អាចធ្វើបានលើឆាកអន្តរជាតិ ខុសឆ្ងាយពីពេលមុន។

យ៉ាងណាមិញ គេកំពុងតែរង់ចាំអ៊ុតមើលលទ្ធផល បន្តទៀតថាតើ ប៉ូគីមថេង សុតធីតា ធ្វើបានល្អ ដូចពេលកន្លងមកដែរឬយ៉ាងណា។ ការប្រកួតមួយនេះកំពុងតែ ទទួលនូវការតាមដានក្តៅឡើងៗ រង់ចាំមើលថាតើ ស្រីស្អាត ឆ្លាត ប្រកបដោយសមត្ថភាពមកពីប្រទេសណា ដែលក្លាយជាម្ចាស់មកុដ កម្រិតពិភពលោក។ នៅមានវិញ្ញាសាផ្សេងៗទៀត នឹងបង្ហាញ ទស្សនិកជន ហើយយើងនៅតែចូលរួមលើកទឹកចិត្តដល់ តំណាងកម្ពុជា អោយខំប្រឹងប្រែង បន្ថែមដើម្បីមុខមាត់ប្រទេសជាតិ និងអ្នកគាំទ្រ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×