Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេនី ក្វាន់ ប្រតិកម្មទៅកាន់បុរសម្នាក់ ដែលយករូបផ្ទះឈើខ្លួនបង្ហោះនិយាយខុសការពិត

spot_img

ភ្នំពេញ ៖ នាង ដេនី ក្វាន់ បានធ្វើការប្រតិកម្មទៅកាន់បុរសម្នាក់ ដែលបានយករូបផ្ទះឈើរបស់ខ្លួន រួចអះអាងថា ផ្ទះនេះធ្វើអស់ត្រឹម២មុឺនដុល្លារ ដែលខុសពីការពិតជាក់ស្តែង។

ដេនី ក្វាន់ បានសម្តែងការហួសចិត្ត ត្បិតការលើកឡើងពីបុរសខាងលើនេះ ខុសឆ្ងាយទាំងស្រុងពីតម្លៃពិត នៃការសាងសង់ផ្ទះឈើរបស់ខ្លួននេះ។
នៅពេលឃើញបុរសខាងលើបានបង្ហោះសារថា ផ្ទះនេះល្មមនៅអស់ត្រឹម២មុឺនដុល្លារនោះ ដេនី ក្វាន់ បានបញ្ចេសារប្រតិកម្មទៅវិញថា 20000$ ម្តាយអើយខ្ញុំជាម្ចាស់ផ្ទះផ្ទាល់ ទើបតែដឹងថាធ្វើអស់ប៉ុណ្ណឹង។

នាងថា យករូបផ្ទះខ្ញុំទៅផុសសរសេរចឹងបានទៀត លោកអើយលោក20000$គ្រាន់តែឲ្យថ្លៃឈ្នួលបិទពិតានមិនគ្រប់ផង។
នាងបន្ថែមថា ឥឡូវខ្ញុំសួរឯង តើឯងយកអីបូកអី បានចេញជា20000$ ព្រោះខ្ញុំជាម្ចាស់ផ្ទះមិនបានដឹងទេថាអស់20000$ ជួយពន្យល់តិចមើល ទាន់?។
ដេនី ក្វាន់ ក៏បានបញ្ជាក់បន្ថែមប្រាប់មហាជនតាមរយៈខំមិននៅពីក្រោម អ្វីដែលនាងបង្ហោះទៀតថា តម្លៃ២មុឺនដុល្លារនេះ គ្រាន់តែថ្លៃឈ្នួលធ្វើផ្ទះមិននឹងគ្រប់ផង។

ជាការកត់សម្គាល់ ផ្ទះប្រណិតដែលរចនាឡើងដោយឈើប្រណិតសុទ្ធរបស់នាង ដេនី ក្វាន់ ត្រូវបានសាងសង់ឡើងនៅឯខេត្តព្រះវិហារ ទីកន្លែងកំណើតរបស់នាង។
គ្រាន់តែមើលទិដ្ឋភាពផ្ទះ នឹងការដេគ័រ គ្រឿងសង្ហារឹមដែលធ្វើឡើងដោយឈើប្រណិតនោះ គេអាចសន្មតថា ផ្ទះឈើរបស់របស់ ដេនី ក្វាន់ នេះធ្វើអស់មិនតិចមុឺនដុល្លារនោះទេ។

ផ្ទះឈើដែល ដេនី ក្វាន់ ធ្វើឡើងនេះគ្រាន់តែជាផ្ទះលំហែកំសាន្តប៉ុណ្ណោះ ខណៈពេលបច្ចុប្បន្ននាងកំពុងស្នាក់នៅផ្ទះវីឡានៅភ្នំពេញ។
គួរបញ្ជាក់ថា ដេនី ក្វាន់ តែងតែបង្ហាញនូវភាពហ៊ឺហារនិងសុីវិល័យ ក្នុងជីវិតប្រចាំថ្ងៃរបស់នាងជាបន្តបន្ទាប់។ វាមិនចម្លែកទេដែលនាងតែងបង្ហាញភាពហុឺហាររបស់ខ្លួន ក្នុងពេលនាងកំពុងមានជំនួញធំៗនៅក្នុងដៃនាពេលបច្ចុប្បន្ន៕រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×