Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ សុីនឿននិងគូស្នេហ៍ បុគ្គលទី១ដែលដឹកដៃគ្នាថតPre Wedding នៅស្ពានស្ទឹងត្រង់ក្រូចឆ្មារ ក្រោយសម្ពោធដាក់អោយប្រើប្រាស់

spot_img

ភ្នំពេញ ៖ មានការចាប់អារម្មណ៍ ពេញបណ្តាញសង្គម ដោយសារគេស្រាប់តែឃើញ លោកនៅ សុីនឿន និងភរិយា បានរួមសហការគ្នាទៅថតរូបមង្គលការ ទុកជាអនុស្សាវរីយ៍នៅលើស្ពានស្ទឹងត្រង់ ក្រូចឆ្មារ។ ស្ពាននេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ មានការអរបរជាខ្លាំងក្រោយ បានឃើញសម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រកាសសម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការ ដែលជួយសម្រួលការធ្វើដំណើរ យ៉ាងធំសម្រាប់ពលរដ្ឋ។ ការថតរូបដ៏មានអត្ថន័យរបស់ នៅ សុីនឿន នាស្ពានស្ទឹងត្រង់នេះ នឹងជួយពញ្ញាក់ អារម្មណ៍គូស្នេហ៍ទាំងឡាយ រួមគ្នា ទៅផ្តិតរូបបែបសុភមង្គល ពីស្ពានមិត្តភាពកម្ពុជាចិន នៃស្រុកក្រូចឆ្មារនេះ។

លោកនៅ សុីនឿន តារាចម្រៀងលំដាប់យុវវ័យ ឆាប់ៗនេះ ជិតបានភរិយាពេញសិទ្ធិហើយ ក្រោយពេលរង់ចាំថ្ងៃ សំពះផ្ទឹមច្រើនឆ្នាំ បន្ទាប់ពីភ្ជាប់ពាក្យ។ លោកនិងភរិយា ជាអាណិកជន រស់នៅអាមេរិក បានស្គាល់ចិត្តថ្លើមគ្នាយូរមកហើយ តែហេតុតែចង់រៀបការ ក្រាបក្បាលដល់កន្ទេល សុខចិត្តតស៊ូ ឆ្លងកាត់ឧបសគ្គ មួយចំនួនរហូតបានក្លាយជាប្តីប្រពន្ធ។ លោក និងប្រពន្ធដ៏តូចច្រឡឹងស្រស់ស្អាតនោះ ប្រារព្ឋពិធីមង្គលការ ឲ្យផ្អើលគេឯងនាចុងឆ្នាំនៅថ្ងៃទី២២ ធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លំដាប់ផ្កាត។ អ្វីដែលគេមិននឹកស្មានដល់លោកស្រាប់តែ ដឹកដៃគូស្នេហ៍ បណ្តែតមនោសញ្ចេតនា នៅលើស្ពានដ៏ថ្មីច្រើង ទើបតែសាងសង់រួច ដែលកម្រនឹងមានអ្នកណានឹកឃើញ។ ម្ល៉ោះហើយទើបក្លាយជា អ្នកទី១សម្រាប់ស្នេហា ជិតចូលរោងការ មានគំនិតមកថត លើស្ពានដែលថ្នាក់ដឹកនាំប្រទេសទើបតែ ប្រកាសដាក់ឲ្យប្រើប្រាស់។ រូបភាពនេះ នឹងជំរុញឲ្យ អ្នកក្រូចឆ្មារ មករួមគ្នាថតរូបតាំងលម្អ សម្រាប់ថ្ងៃមង្គលការកូនប្រុសស្រីផ្សេងៗទៀតជាក់ជាមិនខាន។

ស្ពានមិត្តភាព កម្ពុជា ចិនស្ទឹងត្រង់ បានដាក់សម្ពោធថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ដែលសម្តេចតេជោហ៊ុន សែនបានអញ្ជើញ សម្ពោធផ្ទាល់។ បើតាមក្រសួងសាធារណៈការនិងដឹកជញ្ជូន បានឲ្យដឹងថា មានប្រវែង១១៣៣ម៉ែត្រ ទទឹងមានប្រហែង១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង Aមេ ប្រើរយៈពេលសាងសង់៤២ខែ ចំណាយទឹកប្រាក់ជាង៥៦លានសហរដ្ឋអាមេរិក។ ស្ពាននេះស្ថិតនៅចំណុច ភូមិបឹងដែង ឃុំព្រៃកក់ ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត ។ នេះជាស្ពានថ្មីមួយទៀត ដែលតភ្ជាប់ពីខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ៕រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×