Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថភ្លើង​និង​រថយន្ត​បុក​គ្នា​លើក​ទី​២ លើ​ផ្លូវដែក​ប៉ោយប៉ែត​-​សិរីសោភ័ណ​

spot_img

​​បន្ទាយមានជ័យ ៖ រថភ្លើង​និង​រថយន្ត​បាន​បុក​គ្នា​កាលពី​ម៉ោង​១០​និង​៣៥​នាទី ថ្ងៃទី​២១ ខែ​មេសា នៅ​ចំណុច​សួនច្បារ​ប៉ោយប៉ែត​មានជ័យ និង​ឃ្លាំង​ស្តុក​កៅស៊ូ​បេទីម ចាក់​ថ្នល់​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បណ្តាលឲ្យ​របួសធ្ងន់​អ្នក​បើកបរ​រថយន្ត​។​

រថភ្លើង​ពី​ក្រុង​ប៉ោយប៉ែ​ត​មក​ក្រុង​សិរីសោភ័ណ​ត្រូវ​បាន​ស្ទះ​មួយរយ​: ទម្រាំ​ស្ទូច​ឡាន​នោះ​ចេញ​បាន​។ ​​រថយន្ត​តូច​ម៉ាក​នី​សាន់​១​បាំង​កន្លះ ពាក់​ស្លាក​លេខ​ភ្នំពេញ ២L ៨៧២៧ បាន​រងគ្រោះ​និង​បើកបរ​ដោយ​ឈ្មោះ ថា ភេទ​ប្រុស អាយុ​ប្រមាណ​ជាង​៤០​ឆ្នាំ​។​

អ្នកបើកបរ​រថយន្ត​បាន​រងរបួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​។​
​ក្បាលរថភ្លើង​បាន​បុក​និង​អូស​រថយន្ត​ចម្ងាយ​ជាង​៥០​ម៉ែត្រ​។ ក្រុម​សង្គ្រោះ​បាន​យក​ឡានស្ទូច​មក​ស្ទូច​រថយន្ត​នី​សាន់​ពណ៌​ស​នោះ​ចេញ ដើម្បី​បើកផ្លូវ​អោយ​ខ្សែ​រថភ្លើង​អាច​បន្ត​ដំណើរ​មក​ក្រុង​សិរីសោភ័ណ​បាន​។​

ពី​កន្លែងកើតហេតុ អ្នកផ្តល់​ព័ត៍មាន​ប្រាប់​CEN​ថា ៖ នៅ​ទី​ប្រសព្វ​ផ្លូវដែក​និង​ផ្លូវលំ​បំបែក​នឹង​ផ្លូវជាតិ​លេខ​៥ ម្តុំ​ឃ្លាំង​ស្តុក​កៅស៊ូ​ចាក់​ថ្នល់​និង​សួនច្បារ​ប៉ោយប៉ែត​មានជ័យ​នោះ គ្មាន​បុគ្កលិ​កក្រុមហ៊ុន​រ៉ូយ៉ាល់​រេ​វេ​ផ្នែក​លើ​កទង់​ពណ៌​ក្រហម​ទេ​។ ប៉ុន្តែ​អ្នកបើកបរ​និង​អ្នក​ដំណើរ​ឆ្លង​ទទឹង​កាត់​ផ្លូវដែក​សុទ្ធតែ​បាន​ឮ​សម្លេង​ស៊ីប្លេរ​រថភ្លើង ហើយ​ឈប់​៕ ​ដោយ ៖ បន្ទាយ​

 

spot_img
×