Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្រៀងពិរោះម្ល៉េះទេ! តារារះក្នុងពិភព​អេត​ចាយ ទឹក​ដម​សំឡេង​ពិរោះ​ទាំង​សម័យ បុរាណ និង​ថែម​ទាំង​…

spot_img

វីដេអូមួយ ដែលបង្ហាញក្មេងស្រីជំទង់ម្នាក់ មានអាយុខ្ទង់ ១៤-១៥ ឆ្នាំ បានបង្ហើរបទចម្រៀងយ៉ាងពិរោះរណ្តំ កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ និងក៏ដូចសម្តែងការកោតសរសើរដល់នាងជាខ្លាំងតែម្តង ព្រោះតែម្នាក់ៗមិននឹកស្មានថា នាងអាចមានទឹកដមសំឡេងដ៏ពិរោះដល់ថ្នាក់ហ្នឹង។

ក្មេងស្រីមានរូបស្រស់សោភាពុំត្រូវបានស្គាល់ឈ្មោះរូបនេះ សព្វថ្ងៃនេះ នាងកំពុងធ្វើការនៅកន្លែងទិញចូលអេតចាយដ៏ធំមួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ។

តែយ៉ាងណាមិញ ងាកមកស្តាប់ទឹកដមសំលេងរបស់នាងវិញ គឺពិតជាមិនធម្មតានោះទេ ពោលគឺអាចនិយាយបានថាតារាចម្រៀងអាជីពមួយចំនួនមិនស្មើឡើយ។ ជាក់ស្តែង នាងអាចបកស្រាយទាំងបទចម្រៀងសម័យ និងសូម្បីស្មូត គឺពិតជាពិរោះខ្លាំងណាស់ ដោយនាងចេះប្រើសំលេងលើកដាក់ ជាពិសេសគ្រហឹម និងចេះប្រើអឿន ប្រៀបដូចតារាជើងចាស់ម្នាក់អុីចឹង។

ជាមួយគ្នានេះផងដែរ មហាជនសង្ឃឹមថា នាងនឹងអាចក្លាយជាតារាចម្រៀងដ៏ល្បីម្នាក់ នៅថ្ងៃអនាគត ហេតុនេះ សូមជួយចែករំលែកផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×