Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទដីធ្លីរវាងមន្រ្តីជាប់បេសកកម្ម UN នៅប្រទេសម៉ាលី ជាមួយនិងក្រុមហ៊ុនបុរីពិភពថ្មី បានដោះស្រាយបញ្ចប់ ក្រៅប្រព័ន្ធតុលាការថ្ងៃនេះ

spot_img

ភ្នំពេញ ៖ ឯកឧត្តមដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែន បានថ្លែងសារលើផេក facebook នៅថ្ងៃនេះបញ្ហាវិវាទដីធ្លីគឺកំពុងកើតមាន ជារៀងរាល់ថ្ងៃ ជាពិសេសនៅទីកន្លែងដែលដីកំពុងមានហាងឆេងឡើងថ្លៃ។ មានប្រជាពលរដ្ឋជាច្រើនដែលបានដាក់សំណើ សុំអន្តរាគមន៍មកសម្តេចតេជោ ដើម្បីជួយដោះស្រាយផ្តល់យុត្តិធម៍។

ឯកឧត្តមដួង តារា បានបន្តថា ថ្ងៃទី ៣០ វិច្ឆិកា ២០២១នេះ ខ្ញុំបានជួយសម្របសម្រួលដោះស្រាយបញ្ចប់១ករណី ក្រៅប្រព័ន្ធតុលាការ រវាងភាគី លោក នួន នាង ជាមន្រ្តីជាប់បេសកម្ម UN នៅប្រទេសម៉ាលី ជាមួយក្រុមហ៊ុនបុរីពិភពថ្មី។ នៅក្នុងកិច្ចព្រមព្រៀងសះជានិងបញ្ចប់វិវាទថ្ងៃនេះ គឺមានកូនស្រីឈ្មោះ តាំង ម៉ូលីនិច តំណាងឲ្យឪពុក នួន នាង ដែលកំពុងជាប់បេសកកម្ម UN នៅប្រទេសម៉ាលី និង ឈ្មោះ សូរ ឈិនឡុង តំណាងក្រុមហ៊ុនបុរីពិភពថ្មីបានផ្តិតមេដៃលើកិច្ចសន្យាសះជាបញ្ចប់វិវាទ។ ខ្ញុំសូមអរគុណក្រុមហ៊ុនបុរីពិភពថ្មីដែលបានជ្រើស យកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ តាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ករណីវិវាទនេះគឺកើតឡើងតាំងពីឆ្នាំ ២០១៩ លើផ្ទៃដីទំហំ៦១ម៉ែត្រការ៉េ ស្ថិតនៅ ភូមិស្ងួនពេជ្រ សង្កាត់ កន្ទោក ខណ្ឌកំបូល ដោយសារភាគីក្រុមហ៊ុនបានពង្រីផ្លូវបេតុង ប៉ះចំដីផ្នែកខាងមុខរបស់ដី នួន នាង មានទំហំ ៦១ម៉ែត្រការ៉េ (២,៥០ម x ២៤,៧៤ម) ទើបមានការប្តឹងតវ៉ាគ្នាដល់អាជ្ញាធរមូលដ្ឋានចាប់តាំងពីថ្ងៃទី ១៣ មិថុនា ២០២១។ ក្នុងនោះក៏មានអាជ្ញាធរខណ្ឌកំបូលចុះអន្តរាគមន៍ជួយដោះស្រាយដែរ ប៉ុន្តែមិនទទួលបានលទ្ធផល។ ទើបនៅថ្ងៃទី ១៧ កញ្ញា ២០២១ ភាគីលោក នួន នាង បានដាក់ពាក្យគោរពស្នើសុំអន្តរាគមន៍មក សម្តេចតេជោ ជួយផ្តល់យុត្តិធម៌។

ឯកឧត្តមដួង តារា បានពិនិត្យសំណុំឯកសារផ្លូវច្បាប់និងបច្ចេកទេស ព្រមទាំងបានបញ្ជូនអ្នកជំនាញភូមិសាស្រ្តចុះទៅដល់ទីតាំងដីចុច GPS វាស់វែងលើទំហំដីដែលមានវិវាទជាក់ស្តែង ដោយមានការសហការពីភាគីទាំងពីរដែលបានឃើញច្បាស់ ពីចំណុចទីតាំងនិងទំហំដីវិវាទជាក់ស្តែង ដែលបានធ្វើអោយភាគី លោក នួន នាង ស្ងប់ចិត្តយល់ព្រមទទួលយកដីចំនួន ៦១ម៉ែត្រការ៉េដែលនៅផ្នែកខាងក្រោយ ជាប់ជាមួយដីក្រុមហ៊ុនដើម្បីបញ្ចប់វិវាទតែម្តង។ អ្វីដែលពលរដ្ឋទទួលយកបានដោយស្ងប់ចិត្ត ព្រោះគាត់មានជំនឿនិងទំនុកចិត្តលើខ្ញុំនិងក្រុមការងារ។

ជាមួយនឹងការកាត់ដីជូនទៅភាគីលោក នួន នាង គឺខាងក្រុមហ៊ុនបានយល់ព្រមតភ្ជាប់ប្រព័ន្ធលូទឹកស្អុយជាមួយក្រុមហ៊ុនឲ្យ ដែលជាបន្ទុកចំណាយរបស់ក្រុមហ៊ុនផ្ទាល់។ ចំពោះសេវាចំណាយលើការបំបែក បង្រួមប័ណ្ណកម្មសិទ្ធិ និងការផ្ទេរសិទ្ធិ គឺអាជ្ញាធរខណ្ឌកំបូលជាអ្នកទទួលខុសត្រូវ។

ជាថ្មីម្តងទៀត ឯកឧត្តមដួង តារា សូមអរគុណលោកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី និងក្រុមគ្រួសារលោក នួន នាង ព្រមទាំងអាជ្ញាធរខណ្ឌកំបូល ដែលបានចូលរួមជួយដោះស្រាយបញ្ចប់វិវាទនេះក្រៅប្រព័ន្ធតុលាការបានចប់ជាស្ថាពរ ឈរលើគោលការណ៍ឈ្នះ-ឈ្នះ។

ឯកឧត្តមដួង តារា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកតែងតែណែនាំចង្អុលបង្ហាញដល់រូបខ្ញុំ ក្នុងការចុះជួយដោះស្រាយបញ្ហាវិវាទដីធ្លីនិងវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ។ សម្តេចតេជោជាម្លប់ដ៏កក់ក្តៅបំផុត សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×