Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់សំឡេង ដែលយើង​ធ្លាប់​តែ​លឺ ពេល​​ការ​ ទោះ​​ពេល​​នេះ​​គាត់​​វ័យ​​ចំណាស់​​ទៅ​​ហើយ​​ក្តី តែ​​ទឹក​​សំឡេង​​នៅ​​តែ​​ពិរោះ!!

spot_img

ជឿថាប្រិយមិត្តមួយចំនួន បានស្គាល់រួចហើយ ពីកំពូលអ្នកចម្រៀងភ្លេងការប្រពៃណីខ្មែរ លោកគ្រូ សុត សាវុធ។ តែទន្ទឹមនេះផងដែរ ក៏នៅមានមហាជនជាច្រើនទៀត ពុំធ្លាប់បានស្គាល់មុខមាត់ពិតរបស់គាត់នោះទេ ដោយគ្រប់គ្នាធ្លាប់តែឮសំឡេងរបស់គាត់ តាមរយៈការចាក់ការសែត នៅពេលមានពិធីមង្គលការប៉ុណ្ណោះ។

តែទោះយ៉ាងណា នៅថ្ងៃនេះ CEN សូមដកស្រង់បណ្តាវីដេអូរបស់គាត់ មកបង្ហាញជូនប្រិយមិត្តបានសណ្តាប់ និងក៏ដូចបានស្គាល់មុខមាត់ពិតរបស់គាត់ផងដែរ។

លោក សុត សាវុធ ត្រូវបានដឹងថា លោកមានស្រុកកំណើតនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ បច្ចុប្បន្ននេះ លោកមានវ័យចំណាស់ខ្ទង់ជិត ៦០ ឆ្នាំ ហើយ។ តែទោះយ៉ាងណា ទឹកដមសំឡេងរបស់លោក គឺនៅតែពិរោះរណ្តំដដែល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×