Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ក្រុមហ៊ុន H.C ធ្វើឲ្យ​ស្រុត​ប៉ោង​កៅស៊ូ​ស្ពាន​អ្នក​លឿង ហើយ​ស្ថានីយ៍​ថ្លឹង​ទម្ងន់​នៅ​អ្នក​លឿង សង្ស័យ​ខូច​ភ្នែក​

spot_img

​​ភ្នំពេញ ៖ រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​មួយគ្រឿរប​ស់​ក្រុមហ៊ុន H.C ដែល​គេ​ដាក់​សង្ស័យ​ថា​ផ្ទុក​ទម្ងន់​លើស​កំណត់​នោះ បាន​បើក​ឆ្លងកាត់​ស្ពាន​អ្នក​លឿង រួច​ធ្វើឲ្យ​ខូច​ស្រុត​ប៉ោង​កៅស៊ូ​ស្ពាន​នៅ​ផ្នែក​កង់​ខាងមុខ ដោយសារតែ​រថយន្ត​នោះ​ដឹក​លើស​ទំនិញ​ធ្ងន់​។​

​ស្ពាន “​ត្សឹ​បាសា​” អ្នក​លឿង ទទួល​រងរ​គ្រោះ​ទៀតហើយ ដោយសារតែ​រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ងត៍​ពេញ​មិនដឹង​លើស ប៉ុន្មាន​សិប​តោន​ទេ បាន​បើក​ចុះ​ចំណោត រ៉េ​ចង្កូត​កៀប​ជាប់​នឹង​ចិញ្ចើម​ខឿន​ស្ពាន ផុង​ដាច់​ថ្នល់​កៅស៊ូ ចំនួន​២​កន្លែង កាលពី​ម៉ោង​១​និង​២០​នាទី រសៀល ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ​១​គ្រឿង​ម៉ាក​ហ៊ិ​ន​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1787 បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ ង៉ែត សុភ័​ក្រ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ពស់​ពង ឃុំ​នរាយ ស្រុក​ឈូក ខេត្ត​កំពត ដែល​បាន​បើក​ដឹក​ស៊ីម៉ងត៍ ក្នុង​ទិសដៅ​ពី ភ្នំពេញ​ទៅ​ស្វាយរៀង​។ លុះ​ពេល​បើក​មកដល់​ចំណុច​ខ្សែកាប​ខាងលើ ចុះ​ចំណោត រថយន្ត​បាន​ដាច់​ទុយោ​ខ្យល់​បណ្តាល​ឲ្យ​រ៉េ​ចង្កូត កៀប​ជាប់​នឹង​ចិញ្ចើម​ខឿន​ស្ពាន កូត​ដាច់​ថ្នល់​កៅស៊ូ ចំនួន​២​កន្លែង​។​

​ការអនុញាត​ឲ្យ​រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ងត៍​ពេញ​មិនដឹង​លើស ប៉ុន្មាន​សិប​តោន​បើក​ឆ្លងស្ពាន​អ្នក​លឿង ដែល​ជា​ជំនួយ របស់​រាជរដ្ឋាភិបាល​ជប៉ុន​នេះ ត្រូវបាន​មហាជន​រិះគន់​ទៅ​លើ​ស្ថានីយ៍​ថ្លឹង​រថយន្ត សង្ស័យ​ខូច​ភ្នែក​ជញ្ជីញ​ទេ​ដឹង បានជា អនុញាត​ឲ្យ​រថយន្ត ដឹក​លើស​ទម្ងន់​បំផ្លាញ​ស្ពាន​។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​មាន​រថយន្ត​ធុន​ធ្ងន់ ធ្វើឲ្យ​ខូច​ស្ពាន​អ្នក​លឿង​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​នគរបាល​ស្រុក សហការ​ជាមួយ​មន្ត្រី​សាធារណៈការ និង​ដឹង​ជញ្ជូន​ខេត្ត ក៏​បាន​ចុះទៅពិនិត្យ ឃើញថា រថយន្ត​នេះ មិន​បាន​បង្កឲ្យមាន​មនុស្ស​គ្រោះថ្នាក់​ទេ គឺ​គ្រាន់តែ​ដាច់​ផ្ទុះ​ថ្នល់​កៅស៊ូ ដែល​ជា​សម្បត្តិ​សាធារណៈ ទើប​មន្ត្រី​សាធារណការ ឲ្យ​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ព្រែក​ខ្សាយ​(​ក​) ដើម្បី​ដោះស្រាយ​សង​សំណង ដែល​ខូចខាត​សម្បត្តិ​សាធារណៈ​។​

​អាជ្ញាធរ​បាន​ដាក់​ស្ថានីយ​ថ្លឹង​រថយន្ត នៅ​សងខាង​ស្ពានអ្ន​លឿន​លឿន ចុះ​ហេតុអ្វី​បាន​ថ្លឹង​មិនឃើញ​លើស​ទាល់តែសោះ ជញ្ជីង​ទាំងពីរ​ខូច​ភ្នែក​បាត់​ហើយ​ក៏​មិនដឹង បើ​ចឹង​ទេ សុំណូមពរ​ដល់​លោករ​ដ្ឋ​មន្ត្រី ជួយ​ជួសជុល​ស្ថានីយ៍​ជញ្ជីង​ទាំង​ពីរ​នោះ​ឡើង​វិញ​ផង​។ រថយន្ត​ដឹក​លើស​ចំណុះ​ប្រភេទ​នេះ លើស​ប្រវែង ដែល​សម្តេច​តេជោ បាន​ហាម​កន្លងមក​ទេ ហើយ​កាត់​ទ្រុង​ចោល បើ​លើស​មែន​មានន័យ​ថា ចៅហ្វាយខេត្ត​ព្រៃវែង និង កណ្តាល មិន​ស្តាប់​បទបញ្ជា​សម្តេច​ទេ ។ សម្តេចនាយក​រដ្ឋមន្ត្រី ព្រមាន​ថា បើ​រក​ឃើញ​រថយន្ត វែង លើស​ប្រវែង ផ្ទុក​លើស​ទម្ងន់ បើក​នៅលើ​ទឹកដី​ខេត្ត​ណា ខេត្ត​នោះ ជា​អ្នកទទួលខុសត្រូវ ។​

​ទោះយ៉ាងណា តំណាង​ក្រុមហ៊ុន H.C​បាន​ប្រាប់ថា ឡាន​ដែល​ចត​លើ​ស្ពាន​អ្នក​លឿង ហើយ​បង្ក​ឲ្យ​ខូច​ថ្នល់​កៅស៊ូ​នេះ មិនមែន​មកពី​ឡាន​ដឹក​លើស​ទម្ងន់​ទេ គឺ​មកពី​ឡាន​ខូច ហើយ​ខ្លាច​រអិល​ថយក្រោយ ខ្លាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ក្រុម​ការងារ​ក៏​បាន​យក​ឈើ​មក​កល់​កង់ ហើយ​ធ្វើឲ្យ​ខូច​ថ្នល់​កៅស៊ូ​បន្តិចបន្តួច ប៉ុន្តែ​ក្រុមហ៊ុន​ធានាថា នឹង​ចេញសង​វិញ​គ្រប់យ៉ាង ធ្វើយ៉ាងណា​ឲ្យ​ថ្នល់​កៅស៊ូ​ដែល​ខូច​នោះ ស្អាត​ឡើងវិញ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×