Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលបង្វិលសំណុំរឿងពិរុទ្ធជន គ្រឿងញៀន ប្រុស-ស្រី៣នាក់ ដែលត្រូវជាប់គុកក្នុងម្នាក់ៗ ពី២០ ឆ្នាំទៅអស់មួយជីវិត-ពាក់ព័ន្ធបទល្មើសគ្រឿងញៀននោះ ទៅកាន់សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះឡើងវិញ!

spot_img

ភ្នំពេញ​ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០២១នេ បានប្រកាសសាលដីកា និងសម្រេចបង្វិល សំណរឿងក្តីព្រហ្មទណ្ឌ របស់ជនជាប់ចោទប្រុស- ស្រី ចំនួន៣នាក់ ដែលត្រូវបានជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពី២០ ឆ្នាំ ទៅអស់មួយជីវិត ជាប់ពាក់ព័ន្ធការរក្សាទុក ជួញដូរ និង ផលិតគ្រឿងញៀន ដោយខុសច្បាប់ ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ ២០១២ ស្ថិត នៅក្នុងផ្ទះរបស់ពួកគេ ដែលមានទីតាំង ស្ថិតនៅក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញនោះ បញ្ជូនទៅទៅកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ដើម្បី ធ្វើការជំនុំជម្រះ សាជាថ្មីឡើងវិញ ដោយសារតែ មានចំណុចសង្ស័យ និងចន្លោះប្រហោងខ្លះជាច្រើន ដែលសាលាឧទ្ធរណ៍ មិនទាន់បានពិនិត្យ ពិចារណា។

លោកជំទាវ គឹម សត្ថាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំង៣នាក់ មានឈ្មោះ ទី ១- ឡុង ម៉េងលី ភេទ ប្រុស អាយុ ៥១ ឆ្នាំ មុខរបរលក់ដូរ ។ ទី ២- ឈ្មោះ អ៉ី គឹមហេង ភេទ អាយុ ៤២ ឆ្នាំ មុខរបរជាងថតរូប ។ និង ទី ៣- ឈ្មោះ ណៃ ស្រីនី ភេទ ស្រី អាយុ ១៩ ឆ្នាំ ។

ក្នុងចំណោម ពួកគេទាំង៣នាក់ , ឈ្មោះ ឡុង ម៉េងលី ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១២ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត និង ពិន័យជាប្រាក់ ចំនួន ៨០ លានរៀល, ឈ្មោះ អ៉ី គឹមហេង ត្រូវជាប់គុក កំណត់ ២៥ ឆ្នាំ និង ពិន័យជាប្រាក់ ចំនួន ៤០ លានរៀល រីឯ ឈ្មោះ ណៃ ស្រីនី ត្រូវជាប់ទោស ២០ ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៤០លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ។

ពួកគេបានប្តឹងជំទាស់មកកាន់សាលាឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់ពួកគេ រក្សាទុកដដែល។ ពូកគេបន្តប្តឹងសាទុក្ខ មក តុលាការកំពូលទៀត។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅក្នុង សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានគ្រឿងញៀន ចំនួន៣០កេស, កាំ.ភ្លើងខ្លី ចំនួន១ដើម និង សារធាតុផ្សំគ្រឿងញៀន មួយចំនួនធំទៀត ពីពួកគេ។

នាពេលសវនាការ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២១, ជនជាប់ចោទទាំង៣នាក់ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ខាងលើ និង ការកាត់ទោស ពួកគេឲ្យជាប់ពន្ធនាគារ យ៉ាងធ្ងន់ធ្ងរ អំពីសំណាក់តុលាការថ្នាក់ក្រោម។
ពួកគេបានសំណូពរ ដល់តុលាការកំពូល មេត្តាសម្រេច លើកការចោទប្រកាន់ និងដោះលែងពួកគេ ឲ្យមានសេរីភាពវិញ៕រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×