Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីពេ​ជ​ឃាតក្នុង​បឹង ទម្ងន់ ៥៨​គីឡូក្រាម វាយប្រហារ​មច្ឆា​ក្នុង​បឹង​គ្មាន​សល់ ធ្វើឲ្យ​អ្នកភូមិ​ចែកវេន​គ្នា​តាម​ប្រមាញ់​ទើប​ចាប់បាន​

spot_img

​តាម​ការចែករំលែករ​បស់​ម្ចាស់​គណនី​ហ្វេ​ស​បុក T.D នៅ​វៀតណាម បានឲ្យដឹងថា ៖ អ្នកភូមិ​ពិតជា​សប្បាយ​ពេក​ក្រៃ​ដែល​ចាប់បាន “​បិសាច​” មួយ​នេះ ។ ប៉ុន្មាន​ឆ្នាំ​ហើយ​ដែល​អ្នក​ភូមិ​បាន​ពួនស្ទាក់​ដើម្បី​ចាប់​វា វា​បាន​ស៊ី​ត្រី​ក្នុង​បឹង​របស់​ភូមិ​ស្ទើរ​អស់ ។ ទម្ងន់​របស់​វា​គឺ ៥៨​គីឡូក្រាម ។​

​ប្រភព​ដដែល​ឲ្យដឹងថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​មួយ​នា​ខេត្ត Ninh binh ប្រទេស​វៀតណាម​។ ត្រី​អណ្តែង​នេះ​រស់នៅ​ក្នុង​បឹង​ក្នុងភូមិ​យូរ​ឆ្នាំ​មកហើយ​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ត្រី​តូចៗ​បាន​ក្លាយជា​ចំណី​របស់​វា អ្នកស្រុក​បាន​ផ្ទុះ​កំហឹង​ចែកគ្នា​តាម​ប្រមាញ់​ប៉ុន្មាន​ឆ្នាំ​មកហើយ ទើប​តែ​ថ្ងៃ​ទី ២០ មេសា ម្សិលមិញ​នេះ​ទើប​គេ​ក្របួច​វា​បាន រូប​វា​មាន​មាត់​យ៉ាង​ធំ ហើយ​ធ្មេញ​ដ៏​មុត​ស្រួច ។​

​ត្រី​នេះ​ទម្ងន់ ៥៨​គីឡូក្រាម មាន​ទំហំ​ប៉ុន​មនុស្សពេញវ័យ​ម្នាក់ ។ អ្នកភូមិ​និយាយថា ត្រី​មួយ​ក្បាល​នេះ​វា​អាច​វាយប្រហារ​ក្មេង​តូចៗ​ធ្វើ​ជា​ចំណី​ក៏​ថា​បាន ៕ ចន្ទ្រា​

spot_img
×