Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះធុងហ្គាស ក្នុងភោជនីយដ្ឋានចិន ផ្អើលភ្ញៀវនិងចុងភៅរត់ចែកជើងគ្នា

spot_img

ភ្នំពេញ ៖ ករណីអគ្គីភ័យមួយបានកើតឡើង នៅក្នុងភោជនីយដ្ឋាននឹកភូមិ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌចំការមន ដែលហេតុការណ៍អគ្គិភ័យខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានភ្ញៀវជាច្រើននាក់ បានចូលទៅក្នុងហាងដើម្បីកម្មង់ម្ហូបសម្រាប់ហូប ខណ:ពេលដែលចុងភៅ បានកាច់ចង្រ្កានហ្គាស ដើម្បីចំអិនម្ហូបឲ្យភ្ញៀវស្រាប់តែឆាបឆេះធុងហ្គាស ផ្ទុះឆេះក្នងចង្រ្កានបាយបង្កឲ្យមានការភ្ញាក់ផ្អើល រត់ចែកជើងគ្នាព្រាត ភ្លាមៗនោះផងដែរកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុនិងរាយការណ៍បន្ត ទៅដល់កន្លែងកើតហេតុ និងរាយការណ៍បន្តទៅកាន់កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ចេញទៅអន្តរាគមន៍បា.ញ់ទឹកទប់ស្កាត់ ឲ្យរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ១១និង៥០នាទីថ្ងៃខែដដែល។

សមត្ថកិច្ចជំនាញបង្ការនិងពន្លត់អគ្គិភ័យ បានបញ្ជាក់ថាមូលហេតុដែលបង្កឲ្យមានអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីធ្លាយទុយោធាងហ្គាស ខណៈដែលចុងភៅ កាច់កាច់ចង្ក្រានហ្គាស បណ្តាលផ្ទុះឆាបឆេះធុងហ្គាស ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ ពុំមានបណ្តាលឲ្យមាននរណាម្នាក់ រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារ: ក្នុងបន្ទប់ចុងភៅមួយចំនួនប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×