Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រធាន​ក្រុម​ចម្រៀង Sistar រង​ការស្តីបន្ទោស​យ៉ាង​ចាស់ដៃ ព្រោះតែ​ស៊ិច​ស៊ី​ហួសហេតុ​ពេក​ (Video inside)

spot_img

​អតីត​ប្រធាន​ក្រុម​ចម្រៀង Sistar ដែល​មាន​សំឡេង​ស្ថិត​ក្នុង​លំដាប់​ល្អ​បំផុត Kpop ប៉ុន្តែ Hyorin ពុំ​ទទួលបាន​ការគាំទ្រ​ពី​មហាជន​ទាំងស្រុង​ឡើយ ដោយហេតុ​ថា នាង​បង្ហាញ​រូបរាង​ជ្រុល​ហួសហេតុ​ពេក​។​

​នៅ​ថ្ងៃ​ទី ២០ ខែ​មេសា​ម្សិលមិញ​នេះ តារាចម្រៀង Hyorin បានបង្ហាញ teaser (​សំណួរ​ឬ​បញ្ហា​ពិបាក​ដោះស្រាយ​) សម្រាប់​បទ​ចម្រៀង​ថ្មី Dally ក្រោយពេល​ដែល​ក្រុម​តន្ត្រី​របស់​នាង​គឺ Sistar បាន​រលាយ​ជា​ផ្លូវការ​។ ដោយ​មាន​ទឹកដម​សំនៀង​ត្រូវបាន​ឲ្យ​តម្លៃ​ខ្ពស់​បំផុត នៅ​កូរ៉េ​ខាងត្បូង​ទស្សនិកជន​ជាច្រើន​ពិតជា​បង្ហាញ​ការទន្ទឹងរង់ចាំ​ទស្សនា​ផលិតផល​ថ្មី​របស់ Hyorin ។​

​ប៉ុន្តែ​គួរ​ណាស់ នាង​ប្រមូលផ្តុំ​លើ​ទឹកដម​សំនៀង​ដែល​ទេវតា​ប្រទាន Hyorin ត្រឡប់​ទៅ​ជា​នាំមក​នូវ teaser ក្តៅគគុក​ធ្វើឲ្យ “​រលាក​ភ្នែក​” តាមរយៈ​ចលនា​រាំ​ជាមួយ​រ៉ូប​ខ្លី​កំប៉ិត​ទៅវិញ ។​

​រូបភាព​បង្ហាញ​ពី​ភាព​ស៊ិច​ស៊ី​ជ្រុល​របស់ Hyorin ក្នុង MV Dally ។​

​ភ្លាមៗ​នោះ​នាង​ត្រូវ​រង​ប្រតិកម្ម​ផ្ទួន​ពី​មហាជន​ដោយមាន​ជាអាទិ៍ ៖ “​ខ្ញុំ​ចូល​ចិត្ត​ទឹកដម​សំឡេង​របស់​នាង​ជាង​កាយវិកា​រសិច​ស៊ី​ដែល​នាង​ប្រឹង​ធ្វើ​” “​ខ្ញុំ​គិតថា ល្អ​បំផុត​សម្រាប់​នាង​គឺ​ច្រៀង​ទៅ​បាន​ហើយ មិនបាច់​បង្ហាញ​កាយវិការ​ទេ​” ខ្លះទៀត​បាន​ជេរប្រទេច​ខ្លាំង​តែ​ម្តង “​មើលទៅ​គួរឲ្យ​ខ្ពើមរអើម​មែនទែន​!” ។​

Hyorin កើត​នៅ​ឆ្នាំ ១៩៩០ ជា​អតីត​ប្រធាន​ក្រុម Sistar ដែល​ជា​ក្រុម​ល្បីល្បាញ​និង​ទឹកដម​ចម្រៀង​ជាអាទិ៍ Ma boy, Touch My Body, Give It to Me,… ។​

Hyorin ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា Beyoncé នាង​តែង​ស្ថិតក្នុង​ក្រុម​តារា​ដែល​មាន​ទឹកដម​សំឡេង​កម្រិត​ល្អ​បំផុត​របស់​ប្រទេស​នេះ ៕ លី​សា​

spot_img
×