Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀតហើយ! បុរសម្នាក់តាំង​ខ្លួន​ជា​សេដ្ឋី​ ចែក​លុយ​ហ្វ្រ៊ីៗ ម្នាក់​ទទួល​បាន 100$ ដោយ​គ្រាន់​តែ​ទម្លាក់​លេខ​+​ទីតាំង តែ​បែរ​មហាជន​ដាក់​ឲ្យ​កប់ៗ​…

spot_img

នេះជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តជាខ្លាំង ខណៈបុរសម្នាក់បានតាំងខ្លួនឯងជាសេដ្ឋី ចេញមុខចែកលុយហ្វ្រីៗ ទៅឲ្យមហាជនជាអ្នកប្រើប្រាស់បណ្តាញសង្គម ម្នាក់ទទួលបាន ១០០ ដុល្លារ ដោយគ្រាន់តែទម្លាក់លេខទូរស័ព្ទ និងទីតាំង ជាការស្រេច ប៉ុន្តែសុំចិត្តសងត្រឡប់មកវិញ ត្រឹមជួយចុចជួយស៊ែរ និង Liked ផេកម្នាក់មួយៗបានហើយ។

នៅក្នុងវីដេអូ បុរសរូបនេះ បានបញ្ជាក់ទៅកាន់អ្នកលេងបណ្តាញសង្គមថា ថ្ងៃនេះចែកលុយហ្វ្រីៗ ដោយចំណាយខ្ទង់ ៥ លានដុល្លារ សូមបងប្អូនទំលាក់លេខទូរស័ព្ទ និងទីតាំង នឹងទទួលបានម្នាក់ ១០០ ដុល្លារ។ តែទន្ទឹមនោះផងដែរ រូបគេសុំចិត្តបងប្អូនគ្រាន់តែជួយស៊ែរ និង Liked ផេកម្នាក់មួយៗប៉ុណ្ណោះ។

តែទោះយ៉ាងណា គ្រាន់តែឃើញបែបនេះ មហាជនជាច្រើនបានសម្តែងការហួសចិត្តជាខ្លាំង និងបានដាក់ឲ្យថា កុំមកបោកអញ សម័យនេះហើយ​ស្មានតែគេមិនដឹងអ្ហែងយកលុយសែនខ្មោចមកបោកមែន!, និយាយត្រង់ទៅ បើចង់បាន Liked ផេក យកលុយអោយក្រុមហ៊ុន Boos ទៅ អាប៉ាកាច់,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×