Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលឃាត់ខ្លួនបុរសម្នាក់ ពីបទឆបោកលុយជាង១០.០០០ដុល្លារ ករណីជួយរត់ការឯកសារ ដើម្បីទទួលបានដី ដែលរងផលប៉ះពាល់ ជាមួយក្រុមហ៊ុនញូញៀន

spot_img

កោះកុង ៖ នគរបាលខេត្តកោះកុងឃាត់ខ្លួនបុរសម្នាក់ ពីបទឆបោកលុយជាង១០.០០០ដុល្លារ ករណីជនសង្ស័យបានលុយពីជនរងគ្រោះ ជួយរត់ការឯកសារ ដើម្បីទទួលបានដី ដែលក្រុមការងារអាជ្ញាធរថ្នាក់ជាតិដោះស្រាយដីធ្លី ចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជាមួយក្រុមហ៊ុនញូញៀន ។ នៅថ្ងៃទី១ខែធ្នូនេះ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅតុលាការ។

ស្នងការដ្ឋាននគរបាលខេត្តកោះកុង​ បានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការរដ្ឋាននគរបាលស្រុកបុទុមសាគរ បានធ្វើការឃាត់ខ្លួនបុរស១ម្នាក់ឈ្មោះម៉ាប់ ឡង់ឌី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ មាស សុខជា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបុគ្គលិកពេទ្យមណ្ឌលសុខភាពតានូន មានទីលំនៅភូមិតានូនន ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង។

តាមការបំភ្លឺរបស់ឈ្មោះមាស សុខជា(ជនរងគ្រោះ)កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានជួបគ្នាជាមួយឈ្មោះម៉ាប់ឡង់ឌី(ជនសង្ស័យ) នៅចំណុចកន្លែងឈូសឆាយដីចែកជូនប្រជាពលរដ្ឋស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង បន្ទាប់មកក៏បាននិយាយសាកសួរគ្នា ដោយឈ្មោះម៉ាប់ឡង់ឌី បាននិយាយប្រាប់ថា ខ្លួនជាក្រុមការងារអាជ្ញាធរថ្នាក់ជាតិដោះស្រាយដីធ្លី និងបានប្រាប់ឈ្មោះមាស សុខជា ថាគេអាចចែកជូនដីមួយកន្លែង នៅចំណុចខាងលើបាន។ លុះដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ឈ្មោះម៉ាប់ ឡង់ឌីបានឆាតមកមាសសុខជា ថាគេត្រូវការលុយចំនួន១៥០០ដុល្លារ ដើម្បីរត់ការធ្វើឯកសារ ប៉ុន្តែមាសសុខជា បានវេរលុយឲ្យតាមកុងតែចំនួន ៤០០ដុល្លារទេ ពីព្រោះមិនសូវទុកចិត្ត។ ក្រោយមកទៀតឈ្មោះម៉ាប់ឡង់ឌី បានឲ្យឈ្មោះ មាស សុខជា វេរលុយតាមវីងចំនួន៦លើកទៀត សរុបចំនួនទឹកប្រាក់១០៤០០ដុល្លារ។ រហូតដល់មានក្រុមការងារអាជ្ញាធរថ្នាក់ជាតិដោះស្រាយដីធ្លី ចុះមកចែកប័ណ្ណជូនប្រជាពលរដ្ឋរួចរាល់ហេីយ ប៉ុន្តែ ឈ្មោះ ម៉ាប់ ឡង់ឌី មិនមានឯកសារដីធ្លីណាមួយ ឬមានដីនៅកន្លែងណាមួយឲ្យខ្លួន ទើបខ្លួនមកដាក់ពាក្យបណ្ដឹងប្ដឹងឈ្មោះខាងលើនេះ។

ចំពោះឈ្មោះ ម៉ាប់ ឡង់ឌី បានសារភាពថា ខ្លួនពិតជាបានសន្យាថានិងជួយរត់ការឯកសារ ដើម្បីទទួលបានដី ដែលក្រុមការងារអាជ្ញាធរថ្នាក់ជាតិដោះស្រាយដីធ្លី ចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជាមួយក្រុមហ៊ុនញូញៀន និងបានទួលលុយចំនួន១០៤០០ដុល្លារ ពីជនរងគ្រោះពិតប្រាកដមែន។

ចំពោះករណីខាងលើ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ បានកសាងសំណុំរឿង និងជនសង្ស័យ បញ្ជូនទៅស្នងការ តាមនីតិវិធីច្បាប់៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×