Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចេកវិទ្យា ផ្សាភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋកាន់តែប្រសើរក្នុងអំឡុងជំងឺកូវីដ១៩

spot_img

ភ្នំពេញ៖ ជំងឺកូវីដ១៩ បានបង្កការលំបាកជាច្រើន ដល់ជីវិត និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ ប៉ុន្ដែ ទន្ទឹមនឹងនោះ វិបិត្តិនៃជំងឺនេះ ក៏បានផ្ដល់នូវឱកាសសម្រាប់វិស័យបច្ចេកវិទ្យា ដែលផ្សាភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

ជាមួយនិងការប្រើប្រាស់បច្ចេកវិទ្យានេះ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មភាពក្នុងការបំពេញសេចក្ដីត្រូវការសម្រាប់របស់អ្នកប្រើប្រាស់សេវាធនាគារឌីជីថល តាមរយៈអែបអេស៊ីលីដាម៉ូបាល ដែលមានមុខងារសម្បូរបែប ពិសេសការទូទាត់តាមរយៈ QR កូដ ដ៏លឿនរហ័ស និងសុវត្ថិភាពខ្ពស់។

បច្ចុប្បន្ន អេស៊ីលីដាម៉ូបាល កំពុងផ្សាភ្ជាប់ខ្លួនជាមួយនឹងជីវភាពរស់ប្រចាំថ្ងៃរបស់ពលរដ្ឋកាន់តែខ្លាំងឡើង ដោយចំនួនអ្នកប្រើប្រាស់បានកើនឡើងជារៀងរាល់ថ្ងៃ។ ជាក់ស្ដែង នៅតាមហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មតូចធំៗជាច្រើនផ្សេងទៀត សុទ្ធតែបានដាក់ឲ្យមាន QR Code សម្រាប់ស្កែនក្នុងការទូទាត់ថ្លៃទំនិញ និងសេវាកម្ម ហើយអ្នកប្រើប្រាស់ក៏មានភាពងាយស្រួល និងពេញចិត្តក្នុងការប្រើប្រាស់ផងដែរ ដ្បិតថា វាចំណេញពេលវេលា និងកាត់បន្ថយនូវការប្រើប្រាស់ក្រដាសប្រាក់ ដែលជាមានមេរោគ ពិសេសមេរោគកូវីដ១៩តែម្ដង។

ថ្មីៗនេះ នាយកប្រតិបត្តិធនាគារ អេស៊ីលីដា ក៏បានប្រកាសឱ្យប្រើប្រាស់កម្មវិធីថ្មីរបស់ធនាគារអេស៊ីលីដា​គឺ ACELEDA E-Shop ដែលមានលក់ ១២,០០០មុខទំនិញ។

ប្រសិនបើលោកអ្នកចង់ប្រើប្រាស់អេស៊ីលីដាម៉ូបាល លោកអាចអាចបើកគណនី ទាំងប្រាក់រៀល ទាំងប្រាក់ដុល្លារ ដោយគ្រាន់តែដោនឡូត អេស៊ីលីដាម៉ូបាល នៅលើទូរសព្ទដៃរបស់លោកអ្នក និងធ្វើការចុះឈ្មោះដើម្បីប្រើប្រាស់ គឺជាការស្រេច ។  លោកអ្នកអាចស្វែងរកនិងទាញយក (Download) អេស៊ីលីដាម៉ូបាល តាមរយៈ App Store, Play Store និង App Gallery ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh ៕

spot_img
×