Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពញា​ចក្រី ដាក់ចេញ​គោល​គំនិត​៣​ចំណុច​កំណត់​ក្នុង​ផែនការ សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ​

spot_img

​ត្បូងឃ្មុំ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៨​នេះ អញ្ជើញ​ជា​អធិបតី បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ សេចក្តីសម្រេច​ស្តីពី ផែនការ​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ របស់​គណបក្ស​ខេត្ត​ត្បូងឃ្មុំ នៅ​មន្ទីរ​គណបក្ស​ប្រជាជន​ខេត្ត​ត្បូងឃ្មុំ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នោះ សម្តេច ហេង សំរិន បាន​លើក​ផែនការ​ពិភាក្សា ជូន​សមាជិក​សមាជិកា ដើម្បី​អនុវត្តន៍​ឲ្យបាន​ម៉ឺងម៉ាត់ ទៅតាម​ផែនការ ក្នុងនោះ​មាន​៖ ការងារ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស ការប្តេជ្ញាចិត្ត​និង​ការងារ​ជា​យុទ្ធសាស្ត្រ ដែល​ត្រូវ​យកចិត្តទុក ដាក់ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ការងារ​មហាជន ការងារ​ឃោសនា ការពង្រឹង​កម្លាំង​របស់​គណបក្ស​សម្រាប់​ការបោះឆ្នោត ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ថ្ងៃ​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោត ។​

​ជាមួយគ្នា​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី បាន​ដាក់ចេញ នូវ​គោល​គំនិត​ជា​វិជ្ជមាន មាន​៣​ចំណុច ដែល​បាន​កំណត់​ក្នុង​ផែនការ សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ​មួយចំនួន រួមមាន​៖

១. គណបក្ស​គ្រប់​ថ្នាក់​ត្រូវ​រៀបចំ​បង្កើតឲ្យមាន​គណៈ​បញ្ជាកា​រ​យុទ្ធនាការ​បោះឆ្នោត​នៅ​ថ្នាក់​ខ្លួន​។ វិធានការ​នេះ ដើម្បី​ធានាបាន​ប្រសិទ្ធភាព​ក្នុង​ការទទួលខុសត្រូវ​ដឹកនាំ​អនុវត្តន៍​ការងារ​សំខាន់ៗ​ដូចជា ការងារ​ទាក់ទង​នឹង​ផ្នែក​ច្បាប់ ប្រសិទ្ធភាព​នៃ​ការឃោសនា ឥទ្ធិពល​នៃ​ចលនា​មហាជន ប្រជាជន ក៏ដូចជា​លទ្ធភាព​នៃ​ការដោះស្រាយ​ថវិកា បំពេញ​តម្រូវការ​ផ្សេងៗ ។ ២.​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ថ្នាក់​នីមួយៗ គប្បី​ទទួល​ជា​អនុប្រធាន​ប្រចាំការ គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ថ្នាក់​ខ្លួន ។ សំខាន់​នោះ​គឺ​ការដឹង​មុន អំពី​ឧបាយកល​ប៉ុនប៉ង ធ្វើឲ្យ​រាំងស្ទះ​ដល់​ការបោះឆ្នោត ក៏ដូចជា ខ្លឹមសារ​បរិហា​រិះគន់​របស់​បក្ស​ប្រឆាំង ឬ ជន​អគតិ​មក​លើ​គណបក្ស​ប្រជាជន ។​ ៣. ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង ពិតជា​ធានាបាន​ល្អប្រសើរ យុទ្ធសាស្ត្រ​គណបក្ស​ដែល​បាន​បញ្ជាក់ថា “​សមាជិក​គណបក្ស ១ រូប គឺជា​សន្លឹកឆ្នោត ១ សន្លឹក ” ។​

​សម្តេច បានបញ្ជាក់​ថា ជាមួយ​នឹង​ទិសដៅ​ភារកិច្ច ត្រូវ​អនុវត្តន៍​តាម​ផែនការ នាពេល​ខាងមុខ​នេះ គឺ​ពិតជា​មាន​សារសំខាន់​ណាស់ នោះ​គឺ​ការប្តេជ្ញាចិត្ត យុទ្ធសាស្ត្រ​របស់​គណបក្ស​យើង ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​នីតិកាល​ទី​៦ នា​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​ទទួលបាន​ជោគជ័យ ។​

​ជា​ចុងក្រោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ផ្តាំផ្ញើរ​ដល់ ថ្នាក់ដឹកនាំ និង​ក្រុមការងារ​គណបក្ស គ្រប់​ថ្នាក់​ក្នុង​ខេត្ត​ត្បូងឃ្មុំ ទាំងអស់ ត្រូវ​បំពេញ​ភារកិច្ច ប្រកប​ដោយ​មនសិកា និង​ការទទួលខុសត្រូវ​ខ្ពស់ សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​សម្រេចបាន​នូវ​ជោគជ័យ សម្រាប់​គណបក្ស​នា​ពេល​បោះឆ្នោត​ខាងមុខ តាម​ការ​ប្តេជ្ញា​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×