Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋនៅស្រុកកោះញ៉ែក ចោទប្រកាន់ក្រុមហ៊ុនឧកញ៉ា តាយ សេង រំលោភយកដី

spot_img

ភ្នំពេញ ៖ ក្រុមហ៊ុន តាយ សេង ដែលជារបស់ឧកញ៉ា តាយ សេង បានរងការចោទប្រកាន់ពីប្រជាពលរដ្ឋដែលរស់នៅឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរីថា បានរំលោភយកដីរបស់ពួកគាត់នៅតំបន់នោះ និងមានការគំ.រាមកំ.ហែងហាមឃាត់ប្រជាពលរដ្ឋម្ចាស់ដីមិនឲ្យចូលទៅក្នុងដីរបស់ខ្លួននោះទេ។

សេចក្តីរាយការណ៍ពីមន្ត្រីនៅកោះញែកបានបង្ហើបឲ្យដឹងថា ដែនព្រៃហាមឃាត់របស់រដ្ឋជាច្រើនហិកតា នៅភូមិអូរវ៉ាក់ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី បាននិងកំពុងមានការទន្ទ្រានឈូសឆាយរំលោភយកពីសំណាក់ក្រុមឈ្មួញធំៗ ឃុបឃិតគ្នាជាប្រព័ន្ធជាមួយមន្ត្រីអាជ្ញាធរដែនដីពាក់ព័ន្ធមួយចំនួននៅទីនោះ។ មិនត្រឹមតែដីរបស់រដ្ឋនោះទេ សូម្បីតែដីរបស់ប្រជាពលរដ្ឋក៏រងការរំលោភបំពានពីក្រុមឈ្មួញមួយចំនួនដែរ។ ហើយប្រជាពលរដ្ឋសុំឱុ្យអភិបាលខេត្តជួយអន្តរាគមន៍ដល់ពួកគាត់ ពីព្រោះដីនៅទីនោះមួយចំនួនប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលជាយូរមកហើយ។

មន្ត្រីដដែលបានបន្តថា ដីព្រៃរបស់រដ្ឋនៅភូមិអូរវ៉ាក់ ឃុំរយ៉ ស្រុកកោះញ៉ែក ត្រូវបានមន្ត្រីខិលខូចមួយចំនួនឃុបឃិតគ្នាប្រើគ្រប់រូបភាព និងបញ្ជូនគ្រឿងចក្រទៅឈួសឆាយផ្តួលរំលំដើមឈើធំៗ នៅដែនព្រៃនោះ ហើយយកដីទៅលក់ឱ្យក្រុមឈ្មួញ ដែលមានងារជាឧកញ៉ា -លោកជំទាវ។

ចំណែកប្រជាពលរដ្ឋបានឲ្យដឹងថា ប្រជាពលរដ្ឋនៅតំបន់នោះក៏ទទួលរងគ្រោះពីការបាត់ដីស្រែរបស់ពួកគាត់ ដោយក្រុមឈ្មួញទាំងនោះ និងបក្ខពួកទន្រ្ទានរំលោភយក។ ដោយនៅពេលថ្មីៗនេះ មានក្រុមហ៊ុន តាយ សេង បានប្រើមនុស្សរបស់ខ្លួនដើរចលនារៀបចំប្រមូលទិញដីក្នុងតំបន់នោះ ហើយបច្ចុប្បន្នដីស្រែរបស់ប្រជាពលរដ្ឋ ដែលមាននៅតំបន់នោះ ក៏ត្រូវក្រុមនោះហាមឃាត់ ហើយហ៊ុមព័ន្ធរំលោភយកដោយមានការត្រូវរ៉ូវគ្នាជាមួយរដ្ឋបាលមូលដ្ឋាន ។

ប្រភពបានបន្តទៀតថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមឈ្មួញបន បញ្ជូនគ្រឿងចក្រអេសស្ការវ៉ាទ័រចូលទៅកាប់កាយផ្តួលរំលំព្រៃឈើគ្មានសមត្ថកិច្ចណាទៅហាមឃាត់នោះទេ។

នាយផ្នែករដ្ឋបាលព្រៃឈើ ប្រចាំនៅស្រុកកោះញ៉ែក និងអភិបាលស្រុកកោះញែក លោក ឌឹម នី បានបដិសេធថា អត់ដឹងរឿងនឹងទេ។ ដោយអះអាងថា តំបន់នោះចូលទៅមិនរួច។

រីឯមន្ត្រីស្រុកកោះញ៉ែកមួយបានឱ្យដឹងថា រឿងដីនៅភូមិអូរវ៉ាក់ ឃុំរយ៉ ដែលបាននិងកំពុងរងការរំលោភបំពាននោះ គឺមានក្រុម សយ តុល ហៅថុល និងឈ្មោះ ស៊ុ ឃុនឆ័យ និងមួយក្រុមទៀតឈ្មោះ សុផានី ជាអ្នករៀបចំប្រមូលទិញដីឱ្យក្រុមហ៊ុន តាយ សេង ។

លោក អ៊ូ សុភក្តី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានឱ្យដឹងថា ក្រោយពីការឆ្លងកាត់ ការឆែកមើលក្នុងកាមេរ៉ា UTM លើចំណុចទីតាំង ដីរាប់ពាន់ហិកតាខាងលើនេះគឺជាដីគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ។
ចំណែកគ្រឿងចក្រដែលចូលទៅឈូសឆាយក្នុងព្រៃក៏លោក មិនបានដឹងដែរ តែលោកនឹងបើកការស្រាវជ្រាវរឿងនេះ។
ទាក់ទងករណីខាងលើនេះ ក្រុមហ៊ុន តាយ សេង ដែលជារបស់ឧកញ៉ា តាយ សេង មិនអាចសុំការអត្ថាធិប្បាយបានទេ៕

រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×