Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្រាំ «Copy» ស្ទៃ​ល៍​ដូច លី សៀវ​ឡុង ដឹង​ទេ​ថា​ក្មេងប្រុស​នេះ​ត្រូវ​ចំណាយ​ប៉ុន្មាន​…​ម៉ោង​ក្នុង​១​ថ្ងៃ ដើម្បី​ហ្វឹកហាត់​? (​មាន​វីដេអូ​)

spot_img

​ក្មេងប្រុស​ម្នាក់​ឈ្មោះថា Ryusei “Ryuji” Imai អាយុ ៨ ឆ្នាំ មកពី Nara ប្រទេស​ជប៉ុន បាន​កំពុង​ល្បី​យ៉ាងខ្លាំង​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ចំពោះ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់គេ «​ចម្លង​» ដូច​បេះបិទ​ពី​ស្ទៃ​ល៍​សម្តែង​ក្បាច់គុន​កុង​ហ្វ៊ូ​របស់ លី សៀវ​ឡុង (Bruce Lee) ដែល​លោក​បាន​ថត​នៅក្នុង​ភាពយន្ត​ពីរ​រឿង “Way of the Dragon” និង “Enter the Dragon” ។​

Ryuji បាន​ចែករំលែក​វីដេអូ​ដែល​កំពុង​រីក​រាល​បច្ចុប្បន្ន​នេះ រយៈពេល​ពីរ​បី​ថ្ងៃ​មកហើយ មុនពេល​ខួបកំណើត​របស់គេ ទៅកាន់​អ្នកតាមដាន​ជាង ២៩២ ពាន់​នាក់ នៅលើ​ហ្វេ​ស​ប៊ុ​ក ដែល​បានបង្ហាញ​ពី​ជំនាញ​សម្តែង​ក្បាច់ «​ត្រាប់​តាម​» ម្ចាស់​សេ្ត​ច​គុន​កុង​ហ្វ៊ូ​ដ៏​ល្បីល្បាញ​នេះ​នៅលើ​ពិភពលោក ។​

Ryuji ត្រូវបាន​មនុស្ស​ជាច្រើន​ចាត់ទុកថា​ជា លី សៀវ​ឡុង ចាប់ជាតិ នៅពេល​បានឃើញ​ការបញ្ចេញ​សមត្ថភាព​សម្តែង​របស់​គេ​ដ៏​ល្អឥតខ្ចោះ ដែល​មើលទៅ​ដូច លី សៀវ​ឡុង បេះ​ដាក់​យ៉ាងនេះ ។​

​យោងតាម Daily Mail Ryuji បាន​ឲ្យ​ដឹងថា រូបគេ​បាន​មើល​ភាពយន្ត​របស់ លី សៀវ​ឡុង ចាប់តាំងពី​នៅ​វ័យ​កុមារ​ម្លេះ ជាមួយ​ក្រុមគ្រួសារ​ដែល​ជា​អ្នកគាំទ្រ លី សៀវ​ឡុង ជំនា​ន់ទី​៣​ដ៏​ខ្លាំងក្លា​បំផុត ។​

​ដោយសារតែ​ស្រលាញ់​ចូលចិត្ត​ខ្លាំងពេក Ryuji បានសម្រេច​ចិត្ត​ហ្វឹកហាត់​តាម idol របស់ខ្លួន នៅពេលដែល​រូបគេ​ទើបតែ​មាន​អាយុ ៤ ឆ្នាំ ។​

Ryuji បាន​ហ្វឹកហាត់​រៀងរាល់​ពេលព្រឹក​រយៈពេល ៩០ នាទី ដោយ​ចាប់ផ្តើម​នៅ​ម៉ោង ៦ និង​បន្ត​ហ្វឹកហាត់​ម្តងទៀត នៅពេល​គេ​វិលត្រឡប់​ពី​សាលារៀន​វិញ ។ Ryuji ក៏បាន​រត់​ជិត​១​ម៉ោង​ផងដែរ ដើម្បី​កម្តៅ​សាច់ដុំ មុនពេល​អនុវត្ត​ហាត់​ទាត់ និង​ប្រើប្រាស់​ដំបង​២​កំណាត់​រយៈពេល​២​ម៉ោង​បន្ថែម តាមរយៈ​ការណែនាំ​របស់​ឪពុក​របស់គាត់ ។​ សរុបទៅ​​គឺ​គាត់​ហ្វឹក​ហាត់​ក្នុង​១ថ្ងៃ ៤ម៉ោងកន្លះ ។

​បន្ទាប់ពី​ហ្វឹកហាត់​យ៉ាងខ្លាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក ជា​លទ្ធផល ក្មេងប្រុស​មានការ​តស៊ូ​អំណត់​នេះ អាច​ទាត់​មនុស្សពេញវ័យ​ឲ្យ​ខ្ទាត​ចេញពី​កៅអី​បាន ។ សូម​មើល​វីដេអូ​ខាងក្រោម​៖

​ចំណែក​វីដេអូ​ខាងក្រោម​នេះ Ryuji ព្យាយាម​ហាត់​អា​វ៉ង់​៖

​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល Ryuji ត្រូវបាន​គេ​ចាប់អារម្មណ៍ ។ ក្នុង​ឆ្នាំ​២០១៥ រូបគេ​បានបង្ហាញ​វត្តមាន​ជា​បេក្ខជន​បញ្ចេញ​ទេពកោសល្យ​សម្រាប់​កុមារ​ដែល​ហៅថា «​កំពូល​ក្មេង (Superkids)» ផងដែរ ៕ ចន្ទី​

spot_img
×