Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ក្រោមប្រធានបទ “បង្កើតទសវត្សរ៍ថ្មី សម្រាប់សុខុមាលភាព មហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច “

spot_img

ព្រះសីហនុ ៖ រសៀលថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញជាគណៈអធិបតី បើកមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ក្រោមប្រធានបទ “បង្កើតទសវត្សរ៍ថ្មី សម្រាប់សុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច “ ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារឯករាជ្យ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកលោកស្រី តំណាងប្រទេស ជាសមាជិកអង្គការអន្តរជាតិ និងស្ថាប័ននានាដោយផ្ទាល់ និងតាមរយៈប្រព័ន្ធ Zoom Meeting។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីបានក្លាយជាដៃគូរ ក្នុងតំបន់របស់អង្គការ PEMSEA Partnership in Environmental Management for the Seas of East Asia តាមរយៈការអនុវត្តកម្មវិធីគ្រប់គ្រងចម្រុះតំបន់ឆ្នេរ ICM ដែលបង្ហាញពីចក្ខុវិស័យ របស់ភាគីពាក់ព័ន្ធសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ឆ្នេរ និងសមុទ្រដែលមានឆ្នេរខ្សាច់សដ៏ស្រស់ស្អាត ជីវៈចម្រុះសមុទ្រដ៏សម្បូរបែប និងលើកកម្ពស់នូវជីវភាពរស់ នៅរបស់សហគមន៍ដែលពឹងផ្អែកលើធនធានតំបន់ឆ្នេរ ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា៖ យើងខ្ញុំពិតជាមានមោទនភាពចំពោះសមិទ្ធផលដែលសម្រេច បាននាពេលកន្លងមក និងសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អង្គការ PEMSEA និងដៃគូអភិវឌ្ឍទាំងអស់ ដែលបាននឹងកំពុង បន្តកិច្ចគាំ ទ្រក្នុងការអនុ វត្តកម្មវិធីគ្រប់គ្រងចម្រុះតំបន់ឆ្នេរ ICM) ក្នុងខេត្តព្រះសីហនុ ជាពិសេសគណៈ កម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

ព្រមជាមួយគ្នា ឯកឧត្តមបាន ថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះបណ្តាមន្ទីរអង្គភាពជំនាញ អង្គការដៃគូ សង្គម ស៊ីវិល សហគមន៍មូល ដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រម ទាំងប្រជាជននៅខេត្តព្រះសីហនុ ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងយន្ត ការអភិបាលកិច្ចល្អ និងការអនុវត្តសកម្មភាពនៅមូលដ្ឋាន ដើម្បីដោះ ស្រាយការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថ យហានិភ័យគ្រោះ មហន្តរាយ សំដៅការការពារ និងការស្តារឡើ ងវិញនូវទីជម្រក ធនធានធម្មជាតិ ធានានូវសន្តិសុខស្បៀង ការគ្រប់គ្រងប្រភពទឹក ផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់រឹង-រាវ នៅខេត្តព្រះសីហនុ។

ក្នុងពិធីនេះដែរ ឯកឧត្តម ក៏បានលើកឡើងថា ជាមួយមោទនភាពនៃសម្រស់ដ៏ស្រស់ស្អាតនៃឆ្នេរ និងសមុទ្រកម្ពុជា នៅពេលព្រឹកមិញនេះ យើងខ្ញុំបានរៀបចំ វេទិកាថ្នាក់ ក្រោមជាតិ នៃបណ្តាញគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ី-បូព៌ាប្រចាំឆ្នាំ ២០២១ នៃអង្គការ PEMSEA ដែលរដ្ឋបាលថ្នាក់ក្រោមជាតិជា សមាជិកទាំង៥១ ខេត្ត-ក្រុង រួមទាំងខេត្តព្រះសីហនុ និងខេត្ត តំបន់ឆ្នេរចំនួន ០៣ ផ្សេងទៀតរបស់កម្ពុជា និងមានការចូលរួមពី ប្រទេសជាសមាជិកចំនួន១១ ក្នុងតំបន់ និងអាស៊ាន ព្រមទាំងអង្គការ អន្តរជាតិចំនួន២១ នៅទូទាំងតំបន់អាស៊ី-បូព៌ា បានជួបជុំ ពិភាក្សានិងផ្លាស់ប្ដូរនូវបទពិសោធន៍នៃការគ្រប់គ្រងតំបន់ឆ្នេរ និងសមុទ នៃប្រទេសនីមួយៗ សំដៅសហការរួមគ្នាថែរក្សា ការពារ និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រក្នុងតំបន់ ប្រកបដោយនិរន្តរភាព។

ឯកឧត្តមបញ្ជាក់ថា៖ ក្នុងនាមជាសមាជិកបណ្តាញPNLG យើងខ្ញុំទាំងអស់គ្នាបានរួ មគ្នា អនុម័តនូវ សេចក្តីប្រកាសរួមខេត្តព្រះសីហនុ (Preah Sihanouk Declaration) ដែល បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់ យើងខ្ញុំ ក្នុងនាមជារដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តអភិវឌ្ឍសេដ្ឋ កិច្ចខៀវ តាមរយៈកម្មវិធី ICM និងគំនិតផ្តួចផ្ដើមពាក់ព័ន្ធផ្សេងៗទៀត។ ហេតុដូច្នេះ យើងខ្ញុំទាំងអស់គ្នាបានប្តេជ្ញាថានឹងខិតខំធ្វើការសហការគ្នាជាបណ្ដាញ ដើម្បីអនុវត្តនូវផែនការយុទ្ធសាស្ត្រសកម្មភាព PNLG ឆ្នាំ២០២២-២០៣០ ឱ្យមានប្រសិទ្ធភាព ស្របតាមកម្មវិធីធំៗចំនួន៣ រួមមាន៖

ទី១.ពង្រឹងអភិបាលកិច្ច និងភាពជាដៃគូ
២.ការចូលរួមអនុវត្តកម្មវិធីគ្រប់គ្រងពាក់ព័ន្ធ នឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs ស្ដីពីការប្រើប្រាស់និងគ្រប់គ្រងការការពារសមុទ្រ ការកាត់បន្ថយការបំពុល ការបន្សាំការប្រែប្រួលអាកាសធាតុ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការអភិរក្សជីវៈចម្រុះ និងការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី។

៣.លើកកម្ពស់ការគ្រប់គ្រង ការវាយតម្លៃ និងការរាយការណ៍ក្នុងនាមជាសមាជិកបណ្ដាញ ដើម្បីអភិវឌ្ឍសកម្មភាពប្រកបដោយចីរភាព សម្រាប់ទសវត្សរ៍ថ្មី ការប្ដេជ្ញាចិត្ត ជាថ្មីក្នុងកម្រិតតំបន់ និងអន្តរជាតិ ជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ដោយចីរភាពសម្រាប់សមុទ្រអាស៊ីបូព៌ា SDSSEA ឆ្នាំ២០២៣-២០២៧ និងផែនទីបង្ហាញផ្លូវ PEMSEA ឆ្នាំ២០៣០ ប្រកបដោយអភិរក្សជីវៈចម្រុះ និងផែនការយុទ្ធសាស្ត្រគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរ និងសមុទ្រដទៃទៀត៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×