Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអេស៊ីលីដា កំពុង និងបន្តវិនិយោគវិស័យបច្ចេកវិទ្យា បំពាក់បំពាក់ម៉ាស៊ីនទំនើប​ៗ ដើម្បីផ្តល់សេវាងាយស្រួលដល់អតិថិជន

spot_img

ភ្នំពេញ៖ ធនាគារអេស៊ីលីដា បាននិងកំពុងបន្តវិនិយោគ និងខិតខំអភិវឌ្ឍឥតឈប់នូវបច្ចេកវិទ្យាថ្មីៗ និងទំនើប​ដើម្បីបម្រើសេវាជួនដល់អតិថិជនកាន់តែមានភាពងាយស្រួលថែមទៀត ក្នុងការប្រកបមុខរបរក៏ដូចជាការរស់នៅប្រចាំថ្ងៃ។

បើយោងតាមធនាគារអេស៊ីលីដា ធនាគារ បានអភិវឌ្ឍនូវមុខងារសំខាន់ៗរបស់អេស៊ីលីដាម៉ូបាល និងបានពង្រីកវិសាលភាពនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលាយ ដោយបានពង្រាយស្វ័យប្រវត្តិធនាគាររាប់រយកន្លែងនៅទូទាំងប្រទេសដើម្បីបង្ខិតសេវាកាន់តែជិតដល់ដល់អតិថិជនងាយស្រួលក្នុងការធ្វើប្រតិបត្តិការស្វ័យសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយ ឬទៅកាន់ធនាគារផ្ទាល់ឡើយ។​

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ធនាគារ អេស៊ីលីដា បានបន្តអភិវឌ្ឍឥតឈប់ឈរក្នុងការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងផាសុកភាព ប្រកបដោយក្តីរីករាយ សប្បាយចិត្ត។

លោកស្រី បានបន្តថា អេស៊ីលីដា កំពុងបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោ និងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូ ដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត  ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៊ីលីដាម៉ូបាល ។

បើតាមលោកស្រីនាយិកា អតិថិជនអាចអញ្ជើញទៅដក ដាក់ប្រាក់បើកគណនីធនាគារឬធ្វើវិនិយោគជាមួយធនគារដោយខ្លួនឯងផ្ទាល់បាននៅតាមទូម៉ាស៊ីន នៅទូទាំងប្រទេសដោយក្តីរីករាយ២៤ម៉ោងលើ២៤ម៉ោងដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយពីផ្ទះឡើយដោយអាចស្វែងរកទីតាំងទូម៉ាស៊ីនណាមួយដែលនៅជិតផ្ទះបានយ៉ាងងាយស្រួលនិងមិនជួបមនុស្សច្រើនដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ ។

សូមបញ្ជាក់ថា អេស៊ីលីដា ជាធនាគារពាណិជ្ជធំជាងគេបំផុតនៅប្រទេសកម្ពុជា បានដាក់ពង្រាយម៉ាស៊ីនស្វ័យ​ប្រវត្តិមានបច្ចេកវិទ្យាទំនើបបំផុតដ៏ច្រើន គឺមិនត្រឹមតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ថែមទាំងធានាឱ្យបាននូវនិរន្តរភាពសេវាកម្ម ធនាគារ និង ហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋកម្ពុជា និងអតិថិជននៅទូទាំងប្រទេស៕

spot_img
×