Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ស្រុក​ឧដុង្គ បង្ក្រាប​មុខសញ្ញា​ចោរលួច​រថយន្ដ​ទួរីស​បំពាក់ GPS

spot_img

​កំពង់ស្ពឺ ៖ យោងតាម​ពាក្យបណ្តឹង​តាម​ទូរស័ព្ទ​របស់​ម្ចាស់​រថយន្ត កម្លាំង​នគរបាល​ស្រុក​ឧដុង្គ បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បុរស​ម្នាក់ ជា​មុខសញ្ញា​ចោរលួច​រថយន្ដ​ទួរីស Sangyung ពី​ខេត្ដ​ព្រះសីហនុ​ដែល​មាន​បំពាក់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព GPS ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា នៅ​ថ្ងៃ​សៅរ៍ ទី​២១​ខែ​មេសា​ឆ្នាំ​២០១៨ វេលា​ម៉ោង ៣៖៣០ នាទី បាន​ទទួល​បណ្តឹង​តាម​ទូរស័ព្ទ របស់​ឈ្មោះ អ៊ា សុខ​គាង ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ នៅ​ភូមិ​មួយ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ថា​មាន​ជនសង្ស័យ លួច​រថយន្ត​របស់​ខ្លួន ម៉ាក​សាំង​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 2B.4435 ប្រហែល​នៅ​ម៉ោង ២២៖៣០ នាទី ថ្ងៃទី​២០​ខែ​មេសា​ឆ្នាំ​២០១៨​។ លុះដល់​ថ្ងៃ​ទី​២១​ខែ​មេសា​ឆ្នាំ​២០១៨ វេលា​ម៉ោង​៣៖៣០ នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ ទទួលបាន​ព័ត៌មាន​ថា មាន​រថយន្ដ​មួយ​គ្រឿង​ម៉ាក Sangyung ភិនភាគ​ស្រដៀង​ដូច​រថយន្ដ​បាត់ ក៏​មាន​ការសង្ស័យ កម្លាំង​ដឹកនាំ​ដោយ​វរសេនីយ៍ឯក ខឹម សាម៉ុន អធិការ​ស្រុក បាន​ចុះ និង​ឃាត់​មុខសញ្ញា​សង្ស័យ​ម្នាក់ ឈ្មោះ អឿន សុខ​គីម ភេទ​ប្រុស អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​បួន ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ រថយន្ត​មួយ​គ្រឿង នៅ​ចំណុច​ភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ យក​មក​សាកសួរ​។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រថយន្ដ​ខាងលើ ខ្លួន​បាន​លួច​ពី​ខេត្ដ​ព្រះសីហនុ ពិតប្រាកដ​មែន ។​
​តាម​ការបញ្ជាក់​ពី​លោក ខឹម សាម៉ុន អធិការ​ស្រុក បានឲ្យ​ដឹង​បន្ថែមថា ករណី​ខាងលើ ដោយ​បាន​កិច្ច​ការ​ល្អ ពី​ម្ចាស់​រថយន្ដ ក្នុង​ការផ្ដល់​តម្រុយ​អំពី​ព័ត៌មាន​នៃ​រថយន្ដ​ដែល​មាន​បំពាក់ ( GPS ) មក​ជា​បន្ដបន្ទាប់ ទើប​កិច្ច​ប្រតិ​បត្ដិកា​រ ទទួលបាន​លទ្ធផល​ល្អ​។​
​បច្ចុប្បន្ន​ជនសង្ស័យ និង វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ​ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×