Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាមេខ្យល់ម្នាក់ ដែលនាំមនុស្សលួចឆ្លងដែនខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន អនុវត្តតាមច្បាប់

spot_img

ខេត្តបាត់ដំបង ​៖​ នៅថ្ងៃ​ទី០១ ខែធ្នូ ឆ្នាំ២០២១​ វេលាម៉ោង​០១ និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ ទឹម​ វិឆ័យ​ អធិការនគរបាលស្រុក​សំពៅលូន​ បានដឹកនាំកម្លាំងសហការជាមួយ កម្លាំងវរសេ​នាតូចនគរបាលការពារព្រំដែនគោក​លេខ៨១៧ កម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរសេនាតូច​៥៣៣ ប្រចាំការតាមមាត់អូរព្រំដែនកម្ពុជា-ថៃ បង្ក្រាបករណីការនាំយក​ចេញ ដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន​ (បម្រុងចូលទៅក្នុងប្រទេស​ថៃ) ០១ករណី ស្ថិតនៅចំណុចក្រុមទី០១ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់​ដំបង ។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន​ ០១នាក់ ឈ្មោះ ឆុំ លឹមស្រ៊ី ហៅ ស៊ី ភេទប្រុ​ស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបានធ្វើ​ស​កម្មភាព លួចនាំពលករចំនួន​ ០៤នាក់ (ស្រី ០២នាក់) ដែលមានទីលំនៅក្រៅភូមិសាស្រ្តខេត្តបាត់​ដំបង​​ បម្រុងឆ្លងដែនចូលទៅប្រទេសថៃ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ​ ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់​ ចំពោះពលករទាំង០៤នាក់សមត្ថកិច្ចធ្វើការអប់រំណែនាំ​ និងធ្វើកិច្ចសន្យាឲ្យគាត់បញ្ឈប់សកម្មភាពបន្តទៀត និងវិលត្រឡប់ទៅមូល​ដ្ឋានវិញ ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×