Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេលខ្លះ .. . វា​ជា​ចំណេះ​ពិសេស​ដែល​ព្រះ​ប្រទាន​! (រូប ៧សន្លឹក Video inside)

spot_img

Jerrah ជា​ក្មេង​ប្រុស Australian ម្នាក់​ដែល​មាន​ចំណូលចិត្ត​ចិញ្ចឹមសត្វ ហើយ​គេ​ក៏​ជា​ក្មេង​ម្នាក់​ដែល​មាន​ចិត្ត​សណ្ដោស​ប្រណី​យ៉ាងខ្ពស់​ចំពោះ​សត្វ​ទាំងឡាយ​។ មាន​ថ្ងៃមួយ Jerrah បាន​រត់​មកដល់​ផ្ទះ​ដោយ​កិរិយា​អ​រ​រខិបរខុប ដោយ​និយាយ​ទៅកាន់​ឪពុក​ម្ដាយ​គេ​ថា “​ខ្ញុំ​ទើបតែ​បាន​កាន់ ក្អែប​ដោយ​ផ្ទាល់​ដៃ តើ​ចង់ឃើញ​ខ្ញុំ​ចាប់​វា​ទេ​?!” មើល​ទៅ​តាម​អារម្មណ៍ ជឿជាក់​និង​មោទនៈ​របស់​កូន​ចំពោះ​ធម្មជាតិ​និង​សត្វ​ទាំងឡាយ ឪពុក​ម្ដាយ​គេ​ក៏​បាន​នាំគ្នា ថត​សកម្មភាព​របស់​កូន​ដោយ​ភាព​រំភើប​ចំពោះ​សមត្ថភាព​ដ៏​ពិសេស​របស់​កូន​ពួកគេ​។​

​មិនតែប៉ុណ្ណោះ Jerrah ថែមទាំង​បាន​ពន្យល់​ក្នុង វីដេអូ អំពី​វិធី​ចាប់​យ៉ាងដូចម្ដេច ដើម្បី​អោយ​ក្អែប​ដ៏​ធំ​១​នេះ​មិន​កាច​សាហាវ ហើយ​ខាំ​គេ ដោយ​ដំបូង​ត្រូវ​យក​មែកឈើ​ទៅ​សង្កត់​លើ​កន្លាក់ក​វា​ថើ​រៗ រួច​ចាំ​អោយ​វា​ស្ងប់​អារម្មណ៍​សិន ទើប​ចាប់​វា​ឡើង​មក​ថ្នមៗ Jerrah បាន​ទាំង​បង្ហាញ​ទៅ​ប្អូនៗ​របស់​គេ​ថែមទៀត​ផង​។​

​សូមបញ្ជាក់​ថា នេះ​គឺជា​ប្រភេទ​ក្អែប​ដែល​មាន​ពិស​ទោះជា​ពិ​សវា​មិន​អាច​បណ្ដាលអោយ​មនុស្ស​ស្លាប់​បាន​តែ​វា​ធ្វើអោយ​មាន​ការ​ចុកចាប់​ធ្ងន់ធ្ងរ ហើយ​វា​ក៏​ជា​អម្បូរ​ក្អែប​ដែល​ធំជាងគេ​នៅ Australia ដោយ​វា​អាច​រីក​ធំ​ធា​ត់ដល់​ទៅ ១៦​សង់ទីម៉ែត្រ តាម​ដែល​គេ​ធ្លាប់​ឃើញ តែ​១​ក្បាល​នៅ​ក្នុង វី​ឌី​អូ នេះ​មាន​ប្រវែង​ដល់​ទៅ ១៧​សង់ទីម៉ែត្រ​ឯណោះ​៕ កិ្ខ​ណី​

 

spot_img
×