Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែធ្នូ នឹងចុះមក ៤.២០០ រៀល/ លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.៨៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត

spot_img

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដោយថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២១ នឹងចុះមក ៤.២០០ រៀល/ លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.៨៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវលក់ ៤.៣៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.០១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២១ នឹងចុះមក ៤.២០០ រៀល/ លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.៨៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×