Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណុំរឿងកា.ប់រាន ឈូសឆាយដីព្រៃលិចទឹកក្នុងខេត្តកំពង់ធំ ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២១ សាលាដំបូង និង អយ្យការ អមសាលាដំបូងខេត្តកំពង់ធំ ទទួលសំណុំរឿង៤៨ , ចាត់ការរួចរាល់ ៣៣រឿង នៅសល់ ១៥រឿង

spot_img

កំពង់ធំ ៖ អ្នកនាំពាក្យនៃសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានលើកឡើងថា ពាក់ព័ន្ធនឹងសំណុំរឿងកា.ប់រាន ឈូសឆាយដីព្រៃលិចទឹកក្នុងខេត្តកំពង់ធំ គិតចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២១ សាលាដំបូង និង អយ្យការ អមសាលាដំបូងខេត្តកំពង់ធំ បានទទួលសំណុំរឿងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ចំនួន៤៨រឿង ហើយសំណុំរឿងទាំង៤៨រឿងនេះ សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចាត់ការរួចរាល់ចំនួន ៣៣រឿង នៅសល់ចំនួន ១៥រឿង កំពុងចាត់ការ ។
សំណុំរឿងពាក់ព័ន្ធបទល្មើសកា.ប់រាន ឈូសឆាយដីព្រៃលិចទឹក ដែលមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបញ្ជូនមក ភាគច្រើនជាសំណុំរឿងអញ្ញាតជន (មានតែសំណុំរឿង និង វត្ថុតាង មួយចំនួនប៉ុណ្ណោះ) ដោយពុំបានចាប់ខ្លួន ឬឃាត់ខ្លួនជនល្មើស ឬ ជនសង្ស័យនោះទេ ដែលបង្កភាពស្មុគស្មាញក្នុងការស្វែង រកអត្តសញ្ញាណជនប្រព្រឹត្ត និងទាមទារពេលវេលាក្នុងការស៊ើបអង្កេតស្រាវជ្រាវ។

សេចក្តីថ្លែងការណ៍អ្នកនាំពាក្យនៃសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ សូមគោរពជម្រាបជូនសារព័ត៌មាននិង សាធារណជន មេត្តាជ្រាបថា« កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១. មានសារព័ត៌មានមួយចំនួនបានចុះផ្សាយនិងចែករំលែកបន្ដថា “នៅខេត្តកំពង់ធំមានករណីកាប់ទន្ទ្រាន ឈូសឆាយដីព្រៃលិចទឹក និង កាន់កាប់ដីខុសច្បាប់មានចំនួន ៤០ករណី លើផ្ទៃដីចំនួន ៣.៥៦៦,៥៦១ហិកតា ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១ ស្ថិតនៅក្នុងក្រុងស្រុកចំនួនបួន។ ករណីទាំងនេះត្រូវបានមន្ត្រីនគរ បាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ ហើយ ហើយកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ។ ក្នុងចំណោម៤០ករណីនេះ គឺមានតែមួយករណីតែប៉ុណ្ណោះ ដែលបានធ្វើការជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជំនុំជម្រះក្តីនៅឡើយ។ ចំពោះអ្នកដែលត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអាជ្ញារង ខេត្តកំពង់ធំ”។

អ្នកនាំពាក្យនៃសាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ សូមធ្វើការបញ្ជាក់ជូនដូចតទៅ៖ ១-ពាក់ព័ន្ធនឹងសំណុំរឿងអតីតព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ត្រូវបានផ្ទេរសមត្ថកិច្ចទៅសាលាដំបូង រាជធានីភ្នំពេញតាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ហើយសំណុំរឿងនេះត្រូវបានសាលាដំបូងរាជធានីភ្នំពេញធ្វើការជំនុំជម្រះក្តី និង ប្រកាសសាលក្រមសម្រេចសេចក្ដីរួចរាល់ហើយ។

២-ពាក់ព័ន្ធនឹងសំណុំរឿងកា.ប់រាន ឈូសឆាយដីព្រៃលិចទឹកនេះ គិតចាប់ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២១ សាលាដំបូង និង អយ្យការ អមសាលាដំបូងខេត្តកំពង់ធំ បានទទួលសំណុំរឿងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ចំនួន៤៨រឿង (នៅក្នុងនោះមាន សំណុំរឿងអញ្ញាតជនចំនួន៦៥រឿង) មិនមែនត្រឹមតែចំនួន៤០រឿង ដូចការលើកឡើងនោះទេ។ ហើយសំណុំរឿងទាំង៤៨រឿងនេះ សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចាត់ការរួចរាល់ចំនួន ៣៣រឿង នៅសល់ចំនួន ១៥រឿង កំពុងចាត់ការ ។

៣-សូមបញ្ជាក់ជូនបន្ថែមថា សំណុំរឿងពាក់ព័ន្ធបទល្មើសកាប់រាន ឈូសឆាយដីព្រៃលិចទឹកខាងលើ ដែលមន្ត្រីនគរបាលយុត្តិធម៌ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបញ្ជូនមក ភាគច្រើនជាសំណុំរឿងអញ្ញាតជន (មានតែសំណុំរឿង និង វត្ថុតាងមួយចំនួនប៉ុណ្ណោះ) ដោយពុំបានចាប់ខ្លួនឬឃាត់ខ្លួនជនល្មើស ឬ ជនសង្ស័យនោះទេ ដែលករណីនេះបានបង្កភាពស្មុគស្មាញក្នុងការស្វែង រកអត្តសញ្ញាណជនប្រព្រឹត្ត និង ទាមទារពេលវេលាក្នុងការស៊ើបអង្កេតស្រាវជ្រាវ។

ជុំវិញបញ្ហានេះ សាលាដំបូង និង អយ្យការអមសាលាដំបួងខេត្តកំពង់ធំ ស្នើសុំឲ្យមន្ត្រីនគរបាលយុត្តិធម៍នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំ ខិតខំស្រាវជ្រាវនិងស្វែងរកឲ្យឃើញនូវអត្តសញ្ញាណជនប្រព្រឹត្ត ដើម្បីចាត់ការសំណុំរឿងបន្ត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×