Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ ជម្រះឪពុកកូន ២នាក់ ជាប់ពាក់ព័ន្ធអំពើឃាត.កម្មគិតទុកជាមុន

spot_img

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ ជនជាប់ចោទ ចំនួន២នាក ដែលត្រូវជាឪពុកកូនបង្កើត ជាប់ពាក់ព័ន្ធអំពើ ឃាត.កម្មគិតទុកជាមុខ ប្រព្រឹត្តនៅក្នុងភូមិច្រេះ ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីអំឡុងឆ្នាំ ខែ កក្កដា ឆ្នាំ ២០១៩ ។

លោក យន់ ណារ៉ុង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទ ២នាក់ មានឈ្មោះ ឡុង រី ភេទ ប្រុស អាយុ ៥៦ ឆ្នាំ (ត្រូវជាឪពុក) ។ និង ឈ្មោះ ទេន សារ៉ូ ភេទ ប្រុស អាយុ ២៨ ឆ្នាំ (ត្រូវជាកូន) ។ អ្នកទំាងពីរមានទីលំនៅ ភូមិច្រេះ ឃុំសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ឡី ថេង ភេទប្រុស អាយុ ៥២ ឆ្នាំ រស់នៅភូមិ និង ឃុំ ជាមួយជនជាប់ចោទ ទាំងពីរនាក់ខាងលើ ។

លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ ឡុង រី ត្រូវបានសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៧ ឆ្នាំ និង បង្គាប់ឲ្យគាត់ ត្រូវសងសំណងជម្ងឺចិត្តដល់ប្រពន្ធជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ២៥ លានរៀល។ និង ឈ្មោះ ទេន សារ៉ូ ត្រូវបានតុលាការឲ្យរួចពីបទចោទ តែត្រូវបាន ព្រះរាជអាជ្ញា ប្តឹងជំទាស់ ។

ជនជាប់ចោទទាំង២នាក់ ត្រូវបានជាប់ចោទពីបទ« ឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។

ពួកគាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩ បន្ទាប់ពី បានស.ម្លាប់ជនរងគ្រោះ នៅមុខផ្ទះពួកគេ ប្រព្រឹត្តនៅភូមិច្រេះ ស្រុក កំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោងប្រមាណ ៦ និង ៣០ នាទីល្ងាច។

នាពេលសវនាការ, ជនជាប់ចោទ ឡុង រី បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទមែន ។

ជនជាប់ចោទ ឡុង រី បាននិយាយថា ពេលកើតហេតុ រូបគាត់បានវាយជនរងគ្រោះ ដោយចបជីក បណ្តាលអោយស្លាប់នៅមុខផ្ទះរបស់គាត់ ដោយគាត់ខឹងជនរងគ្រោះនិយាយឌឺដង ដាក់គាត់។

ឈ្មោះ ឡុង រី បាននិយាយទៀតថា ឈ្មោះ ទេន សារ៉ូ មិនបានរួមគំនិត និង មិនបានជួយវា.យជនរងគ្រោះនោះទេ ។

ចំណែក ជនជាប់ចោទ ឈ្មោះ ទេន សារ៉ូ បានសំណូមពរដល់ក្រុមប្រឹក្សាចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ មេតា្តជួយ ជួយរកការពិត និង យុត្តិធម៌ ដល់រូបគាត់ផង ពីព្រោះគាត់មិនបានស.ម្លាប់ជនរងគ្រោះ ដូចការចោទប្រកាន់ ។

សំណរឿងក្តីព្រហ្មទណ្ឌនេះ, សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅព្រឹកថ្ងៃ ទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×