Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ល្បែង​កន្ទុយលេខ​ដុះ​ស្លែ​នៅ​ផ្សា​ត្រែងត្រយឹង ឃាត់​មេ​ឆ្នោត​ម្នាក់ និង​ដកហូត​សម្ភារៈ​មួយចំនួន​

spot_img

​កំពង់ស្ពឺ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កំពង់ស្ពឺ បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​កន្ទុយលេខ នៅ​ថ្ងៃ​សុក្រ ទី​២០ ខែ​មេសា ឆ្នាំ​២០១៨ ចំណុច​ភូមិ​ផ្សារ​ត្រែងត្រយឹង ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ឃាត់ខ្លួន​មេ​ឆ្នោត​១​នាក់​។​

​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា មេ​ឆ្នោត​រូបនោះ ឈ្មោះ សំ សុធា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង ដកហូត​សម្ភារៈ វត្ថុតាង​រួមមាន លុយ​ខ្មែរ ១.០០៣.៥០០​រៀល ទូរស័ព្ទ​សាំ​ស៊ុង​ភ្ជាប់​ប្រព័ន្ធ​Line ១​គ្រឿង និង ណូគា ពណ៌​លឿង ១​គ្រឿង ម៉ូតូ​១​គ្រឿង​ម៉ាក​Honda C.125​ពណ៌​ក្រហម ស្លាក​លេខ​ភ​.​ព​១ ឃ ៣៣១៨​ក្រដាស​សម្រាប់​កត់​លេខឆ្នោត​និង​សម្ភារៈ​មួយចំនួន​។​

តាម​ការបញ្ជាក់​ឲ្យដឹង​ពី​សមត្ថកិច្ច​ថា មុខសញ្ញា​មេ​ឆ្នោត​ខាងលើ គឺ​ជំនាញ​បាន​ធ្វើ​ការតាមដាន ជា​យូរ​មក​ហើយ ប៉ុន្ដែ​ដោយសារ​បច្ចុប្បន្ន​ឆ្នោត​គេ​ចាក់​-​ទទួល តាម​ប្រព័ន្ធ​ទូរស័ព្ទ មិន​ដូច​ពី​មុន​ទេ ដើរ​ទៅ​ចាក់​កត់​រួច​ឲ្យ​ក្រដាស​មកវិញ​​ករណី​ខាងលើ​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×