Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្តមាន​របស់​កង្កែប​កញ្ចក់​កាន់តែ​ច្រើនឡើងៗ​នៅ​អាមេរិក​

spot_img

​រូបភាព​ខាងក្រោម​ត្រូវ​បាន​ថត​នៅ​តំបន់​អភិរក្ស Mashpi នៅ Ecuador ថត​ដោយ​អ្នកជំនាញការ Jamie Culebras ដែល​កំពុង​អនុវត្ត​ការត្រួតពិនិត្យ​ធ្វើ​ស្ថិតិ​ពពួក​ល្មូ​ន និង​អម្បូរ ថលជលិក​សត្វ (amphibian) នៅ​ទីនោះ ។​

​រូបភាព​ដែល​ថត​បាន​នេះ​អ្នក​អាច​សម្លឹង​ឃើញ​យ៉ាង​សុ​ក្រិត​នូវ​គ្រឿងក្នុង​ទាំងឡាយ​របស់​ពពួក​កង្កែប​កញ្ចក់​នេះ ។ គេ​បាន​រកឃើញ​វា​នៅ​តំបន់​មាន​ភ្លៀង​ធ្លាក់ នា​អាមេរិក​ខាងត្បូង និង​អាមេរិក​កណ្តាល ហើយ​ពួក​វា​រស់នៅ​តាម​មែក​ដើមឈើ​ដុះ​ក្បែរ​ជ្រោះ អូរ ។ ដុំ​មូលៗ​ពណ៌​បៃតង​ក្នុង​រូប​គឺជា​ពង​របស់​វា​ដែល​ត្រៀម​កើត ។​

​កង្កែប​កញ្ចក់​១​ក្បាល ស្ថិតនៅក្រោម​ស្លឹកឈើ​មួយ​ធំ គេ​អាច​សំឡឹង​ឃើញ​ស៊ុត​របស់​វា​ត្រៀម​ញាស់ ។ តាម​អ្នកវិទ្យាសាស្ត្រ​ផ្តើមចេញ​ពី​មូលហេតុ​កង្វះ​ពណ៌​ធ្វើឲ្យ​ពោះ​របស់​វា​ឡើងស​ថ្លា និង​ហើប​មក​ក្រៅ​។ បញ្ហា​នេះ គឺជា​អាថ៌កំបាំង​ដែល​អ្នកវិទ្យាសាស្ត្រ​កំពុង​ប្រឹង​បកស្រាយ ។​

​គួរកត់សម្គាល់​ថា កង្កែប​កញ្ចក់​ឈ្មោល​ពិតជា​មាន​ឆន្ទៈ​ក្នុង​ការការពារ​ដែនដី​របស់​វា វា​នឹង​ប្រយុទ្ធ​ស្លាប់​រស់​ជាមួយនឹង​ពពួក​កង្កែប​ឈ្មោល​ដ៏ទៃទៀត​ដែល​ហ៊ាន​បំពាន​ចូល​ទឹកដី​ដែល​វា​គ្រប់គ្រង​៕

spot_img
×