Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ៖ ព្រះពុទ្ធ​សាសនា​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការអភិវឌ្ឍ​ប្រទេស​មិន​អាច​ខ្វះ​បាន​

spot_img

ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​មានប្រសាសន៍ថា ៖ នៅ​ប្រទស​កម្ពុជា​យើង​រាជរដ្ឋាភិបាល​បាលបា​ន​ចាត់ទុកវិ​ស័យ​ព្រះពុទ្ទសាសនា​ជា​សាសនា​របស់​រដ្ឋ ហើយ​ព្រះពុទ្ធសាសនា​គឺ​ពុំ​អាច​ខ្វះ​បាន​ឡើយ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ឱ្យមាន​ភាព​រីកចម្រើន​ជឿនលឿន​និង​ក៍​ពុំ​អាច​ផ្តាច់ចេញ​ពី​វិស័យ​អាណាចក្រ​បាន​ដែរ ។​

​លោកជំទាវ ម៉ែន សំអន បាន​មានប្រសាសន៍​ដូច្នេះ​ក្នុង​ឱកាស​ដែល​លោកស្រី​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​កាត់​ឫស​សីមា​នៅ​វត្ត​ទ្រា ស្ថិតក្នុង​ភូមិ​ស្នាយ​គ្រា​ង​ឃុំ​ធ្លក ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។ ក្នុងឱកាស​នោះ​លោកស្រី ក៏​បាន​នាំនូវ​ការសាកសួរ​សុខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាតក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេ​រតែង​នឹករលឹក​ដល់​បងប្អូន ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​។ លោកជំទាវ ក៏​បាន​ធ្វើ​ការជំរុញឱ្យ​មន្ត្រី​នៅ​ក្នុង​មូលដ្ឋាន​ទាំងអស់ ត្រូវ​បង្កើត​សមត្ថភាព ឱ្យ​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ដោះស្រាយ​ទុក្ខលំបាក​របស់​ពលរដ្ឋ ជា​ពិសេស​ត្រូវ​បម្រើសេវា​សាធារណៈ​ឱ្យបាន​ឆាប់រហ័ស​ជូន​ពួកគាត់​។ ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ការផ្ដល់​នូវ​តម្រូវកា​រ​ប្រចាំថ្ងៃ ជូន​ពួកគាត់​ដូចជា​ការដោះស្រាយ លិខិតស្នាម​ផ្សេងៗ គឺ​ត្រូវតែ​ធ្វើ​ឱ្យបាន​ឆាប់រហ័ស​ទាន់​ចិត្ត ប្រកបដោយ​តម្លាភាព​ត្រឹមត្រូវ និង​មាន​អាកប្បកិរិយា​រួសរាយ​រាក់ទាក់​ទន់ភ្លន់ ទាំងនេះ​ជា​ក្រមសីលធម៌ របស់​មន្ត្រី ហើយ​នឹង​ប្រាកដ​ជា​ទទួលបាន​នូវ​ការគាំទ្រ​មកវិញ ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់ឆ្នោត ជាក់​ជាមិនខាន​។​

​លោកជំទាវ ម៉ែន សំអន ក៏​បាន​រំលឹក​ពី​ប្រវត្តិ​របស់​ប្រទេស​កម្ពុជា ដែល​ធ្លាប់​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​កាប់សម្លាប់​មនុស្ស​ស្លូតត្រង់ អស់​ជិត​៣​លាន​នាក់ ហើយ​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​ឫសគល់​។ ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ជា​ថ្ងៃកំណើត​ទី​២ បាន​រំដោះ​ប្រទេស​តាំង​ពី​បាតដៃ​ទទេ ហើយ​បាន​ធ្វើឱ្យ​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដែល​ជា​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយកដ្ឋមន្ត្រី បាន​នាំ​មក​សុខសន្តិភាព និង​ការអភិវឌ្ឍ​ឥតឈប់ឈរ និង​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​ដាក់ចេញ​ទទួលបាន​ជោគជ័យ គឺ​ខ្មែរ​តែមួយ​។​

​លោកជំទាវ ម៉ែន សំអន ក៏បាន​អំពាវនាវ​ដល់​សមាជិក​បក្ស​ទាំងអស់ ត្រូវ​ទៅ​ចូលរួម​បោះឆ្នោត​បោះ​ជ្រើសរើស​តំណាងរាស្ត្រ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ឱ្យបាន​គ្រប់ៗ​គ្នា ជា​ពិសេស​ត្រូវ​គៀងគរ សមាជិក​ថ្មី ឱ្យបាន​ច្រើន​បន្ថែមទៀត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​បេក្ខភាព​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី គ្រប់​អណត្តិ​ដើម្បី​បាន​កសាង​ប្រទេស ឱ្យ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​៕ វ៉ៃកូ​

spot_img
×