Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្លីនិក​កែ​សម្ផស្ស​មួយ​រង​ការចោទប្រកាន់ថា បាន​បោក​បញ្ឆោត​យាយ​ចំណាស់ ៧៨​ឆ្នាំ ឲ្យចំ​ណាយលុយ​អស់ ៤៤.០០០​ដុល្លារ ដើម្បី​បាន “​សម្រស់​” ស្រស់ស្អាត​

spot_img

​គ្លីនិក​កែ​សម្ផស្ស​មួយ​នៅ​ក្រុង​ប៉េកាំ​ង​បាន​ត្រូវ​កូនប្រុស​របស់​អតិថិជន​វ័យ ៧៨​ឆ្នាំ​ម្នាក់ របស់​ខ្លួន​ចោទប្រកាន់ថា បាន​បោក​បញ្ឆោត​ម្តាយ​របស់​គាត់​ឲ្យចំ​ណាយលុយ​យ៉ាងច្រើន ដើម្បី​ទទួល​សេវា​កែកុន​សម្រស់​នៅទីនេះ​។​

តាម SCMP ស្ត្រី​ចំណាយ​រូបនេះ​បាន​ចំណាយ​អស់ ៤៤.០០០​ដុល្លារ ព្រោះ​ជឿ​លើ​ពាក្យ​បោក​បញ្ឆោត​របស់​គ្លីនិក​នេះ​ក្នុង​អំឡុងពេល ៨​ខែ​មក​ហើយ ។​

​គ្លីនិក​កែ​សម្ផស្ស​នៅ​ប៉េកាំង​កន្លែង​ដែល​កំពុង​រង​ការចោទប្រកាន់ថា​បោកប្រាស់​មនុស្ស​ចំណាស់ ៧៨​ឆ្នាំ ។​

​រឿងរ៉ាវ​កើតឡើង​កាលពី​ខែ​ឧសភា​ឆ្នាំ ២០១៧ ខណៈពេល​ស្ត្រី​ចំណាយ​រូបនេះ បាន​ត្រូវ​បុរស​ម្នាក់​ក្នុង​ផ្សារ​ទំនើប​ស្ទាក់ផ្លូវ រួច​ឃោសនា​អំពី​គ្លីនិក​កែ​សម្ផស្ស​ថា​កំពុង​មាន​កម្មវិធី Free ព្រមទាំង​ប័ណ្ណ​ម៉ាស្សា​ជើង ។ ពួកគេ​បាន​អូសទាញ​គាត់​ឲ្យ​ម៉ាស្សា​ជើង​ពុំ​យក​កម្រៃ ៤០​នាទី ហើយ​អ្នក​ទាំងនោះ​១​ក្រុម បាន​ប្តូរ​វេន​គ្នា​ប្រើ​ពាក្យ​ផ្អែមល្ហែម​ទាក់ទាញ​ឲ្យ​គាត់​ទិញ​ប័ណ្ណសមាជិក​មានតម្លៃ​ដល់​ទៅ ២.៣០០​ដុល្លារ ។​

២​ខែក្រោយ​ស្ត្រី​រូបនេះ បាន​ត្រូវ​នារី​ម្នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​វេជ្ជបណ្ឌិត​ធ្វើការ​នៅ​គ្លីនិក​កែ​សម្ផស្ស​នោះ និយាយថា ថាមពល​ក្នុង​រាងកាយ​របស់​គាត់​ខ្សោយ​ខ្លាំងណាស់ ហើយ​លំហូរ​ឈាម​ពុំ​បាន​ល្អ​ឡើយ ។ បន្ទាប់មក​ក៏​បញ្ចុះបញ្ចូល​ឲ្យ​គាត់​ទទួល​ការព្យាបាល​ដើម្បី​បញ្ចៀស “​ផលវិបាក​ធ្ងន់ធ្ងរ​” ដោយ​ត្រូវ​ចំណាយ​ជាង ១១.០០០​ដុល្លារ ដោយ​បញ្ជាក់​ប្រាប់ថា តម្លៃ​នេះ​ថ្លៃ​ព្រោះ​ត្រូវ​ប្រើប្រាស់​បរិក្ខារ​របស់​ជ​ប៉ុន​។ ទន្ទឹម​នោះ​ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​នៅ​ត្រូវ​ទូទាត់​ដល់​សេវា​ផ្សេង​ទៀត​ក្នុង​ការកែសម្រួល​ស្នាម​ជ្រីវជ្រួញ​នៅ​ភ្នែក ផ​ស្បែក និង detox ។​

​ក្រោយមក​កូនប្រុស​របស់​គាត់​បានដឹង​រឿងរ៉ាវ​នេះ ហើយ​ក៏​ទៅ​ទាមទារ​យក​លុយ​បាន​មក​វិញ​ចំនួន​ពាក់កណ្តាល​ពី​គ្លីនិក​នោះ ។ បន្ទាប់មក​ទើប​គាត់​ដាក់​ពាក្យបណ្តឹង​ទៅកាន់​នាយកដ្ឋាន​គ្រប់គ្រង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ទីក្រុង​ប៉េកាំង​។​

​ស្ថាប័ន​នេះ បាន​សន្យា​នឹង​សហការណ៍​ជាមួយ​អាជ្ញា​ធរ​ផ្សេង​ទៀត​ធ្វើការ​ស៊ើបអង្កេត​ចំពោះ​គ្លីនិក​កែ​សម្ផស្ស​មួយ​នេះ ៕ លី​សា​

spot_img
×