Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ស្ទាក់​វាយ​នារី​ម្នាក់​ប្លន់​យក​ម៉ូតូ នៅ​ក្រុងព្រះសីហនុ​

spot_img

​ព្រះសីហនុ​៖​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​គរ​បាល​ក្រុងព្រះសីហនុ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​វាយ​ប្លន់​ក​ម៉ូតូ​របស់​នារី​រងគ្រោះ នៅវេលា​ម៉ោង​ប្រមាណ​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ ២០១៧ ត្រង់ចំណុច​ផ្លូវ​ចុះ​ចំណោត​អាង​ក្រពើ​ចាស់ នៅ​ក្រុមទី​១២ ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។​

​លោក​វរសេនីយ៍ឯក​ញ៉ែ​ត ភ័​ណ្ឌ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ឲ្យ​ដឹងថាៈ ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កុល ផា​លី​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បានប្រកាស តាម​វិទ្យុទាក់ទង ឲ្យ​កម្លាំង​គ្រប់មុខ​ជំនាញ គ្រប់​មុខព្រួញ​ទាំងអស់ ដែល​កំពុងមាន​ភារកិច្ច ល្បាត​តាម​ដងផ្លូវ សហការគ្នា​ដេញ​ស្ទាក់ចាប់​មុខសញ្ញា​ជាបន្ទាន់​។

​ជា​លទ្ធផល រយៈពេល​ប្រមាណ​១០​នាទី​ក្រោយ សមត្ថកិច្ច ដេញចាប់​មុខសញ្ញា​បាន នៅ​ផ្លូវ​ចូលទៅ​ក្បាលឆាយ ស្ថិតក្នុង​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ ដែល​ជនល្មើស​ជិះ​ម៉ូតូ​រត់គេចខ្លួន​ចូលទៅ​តំបន់​នោះ និង ចាប់​យកបាន​ម៉ូតូ​ម៉ាក​ហុងដា ZOOMER ១​គ្រឿង​ជា​វត្ថុតាង​នៃ​អំពើ​ប្លន់​។

​មុខសញ្ញា​ឈ្មោះ​អ៊ុំ ពិសិដ្ឋ ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។ មក​ធ្វើការ​សំណង់ ស្នាក់នៅ​កន្លែងធ្វើការ ក្រុមទី​៣០ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​សេង ស្រី​ពេជ្រ ភេទ​ស្រី​អាយុ​១៧​ឆ្នាំ ផ្ទះ​នៅ​ក្រុម​១៧ ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ មុខរបរ កំពុង​សិក្សា​។​


ដោយ​ជនរងគ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​៖ ពេលដែល​នាង​ជូន​បង​ទៅ​ធ្វើការ ក៏​បានឃើញ​ជនសង្ស័យ នៅ​ឈរ​រ៉េ​រា នៅ​ទី​នោះដែរ លុះ​ជិះ​ម៉ូតូ​ត្រឡប់មកវិញ ស្រាប់តែ​ជនសង្ស័យ​ចេញមក​ស្ទាក់​យក​ដុំថ្ម​គប់ នាង​បានគេច ហើយក៏​ដួល​ម៉ូតូ ត្រូវរបួស ជន​នោះបាន​លើកយក​ម៉ូតូ​ជិះ​គេច​សំដៅ​មក​រ៉ា ផ្លូវជាតិ​លេខ​៤​តែម្តង​។

​លោក​ញ៉ែ​ត ភ័​ណ្ឌ បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ​អ៊ុំ ពិសិដ្ឋ ធ្វើការ​ជាមួយ​ក្រុមហ៊ុន​សំណង់​ចិន និង​ជា​អ្នកបើក​បរផង​។ ចិន​បាន​ប្រើ​អោយ​យក​ទូរស័ព្ទ​ទៅ​ជួសជុល ហើយ​បាន​យក​ទូរ​សព្ទ័​របស់​ចិន​ទៅ​បញ្ចាំ ក្រោយមក​គ្មាន​លុយ ដើម្បី លោះ​យក​ទូរ​សព្ទ​សង​ចិន ក៏​បែកគំនិត​ប្លន់​ម៉ូតូ​តែម្តង​។​

​បច្ចុប្បន្ន​សមត្ថ​កំពង់​កសាង​សំណុំរឿង​បញ្ជូន​សង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ដោយ ៖ បេឡា​

 

spot_img
×