Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក់​ដូច​មិន​ពាក់ ម្តេច​មិន​… យក​ស្តាយ​ធម្មជាតិ​តែ​ម្តង​ទៅ​!?

spot_img

​នារី​សិច​ស៊ី​ជ្រុល​នេះ មានឈ្មោះ​ថា Tieu Chau Nhu Quynh បានបង្ហាញ​វត្តមាន “​សាហាវ​” បែបនេះ ពេល​ទៅ​ទស្សនា “​សប្តាហ៍​ម៉ូត​” វៀតណាម ឆ្នាំ ២០១៨ ។​

​ទស្សនិកជន​ថា ស្លៀក​ដូច​មិន​ស្លៀក ម្តេច​មិន​ស្រាត​តែម្តងទៅ​

​នាង​ម្នាក់​នេះ ជា​ក្មួយ​ស្រី​របស់​តារាចម្រៀង​ដ៏​ល្បី សញ្ជាតិ​វៀតណាម LAM TRUONG ។ ក្នុង​វ័យ ១៧​ឆ្នាំ កំពុង​រៀន​នៅ​ថ្នាក់​ទី ១២ នាង​ដណ្តើមបាន​ពានរង្វាន់​តារាចម្រៀង​ទូរទស្សន៍​ប្រចាំឆ្នាំ ២០០៩ រួចស្រេច ។​

​ពី​នោះ​មក​ក៏​លោត​ចូល​វិថី​សិល្បៈ ហើយ​ដោយ​មាន​ជំនួយ​ពី​ពូ​បង្កើត ដែល​ជា​តារា​ដ៏​ល្បី​ផង​នោះ បុព្វហេតុ​សិល្បៈ​លូតលាស់​យ៉ាង​លឿន ។ ប៉ុន្តែ​ហាក់ដូចជា​ឲ្យតែ​ក្លាយ​ជា​តារា គឺ​ភាគច្រើន​រង​ជម្ងឺ​និយម “​បង្ហាញ​” “​បង្អួត​”… ។​

​បែបនេះ​ទើប​រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ជាអាទិ៍ ៖ “​បើ​ជ្រុល​ពាក់អាវ​បែបនេះ ម្តេច​មិន Mix ជាមួយ​ខោ ឬ​រ៉ូប សាច់​ក្រណាត់ រចនា​ដូចគ្នា ទើប​វា​… ពេញ​ភ្នែក ! ។​

​ប្រហែល​ជា​នារី​រូបនេះ ចង់​យក​តម្រាប់​តាម​តារា Miley Cyrus ហើយ​មើលទៅ ប៉ុន្តែ​នាង​ភ្លេច​ថា ដើម​កំណើត​របស់​ខ្លួន​គឺ​អាស៊ី​បូព៌ា ! ៕ លី​សា​

spot_img
×