Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក រកឃើញវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី Omicron

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ រហូតមកដល់ពេលនេះ មន្រ្ដីជំនាញសុខាភិបាល បានរកឃើញវីរុសបំប្លែងខ្លួនថ្មី Omicron ឆ្លងទៅលើមនុស្សយ៉ាងតិច១០នាក់ នៅតាមរដ្ឋចំនួន៥របស់សហរដ្ឋអាមេរិក។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា Hawii ក្លាយជារដ្ឋទី៥របស់សហរដ្ឋអាមេរិកអាមេរិក រកឃើញវីរុស Omicron ដោយមានអ្នកឆ្លងយ៉ាងតិច១០នាក់។ ដោយសារតែករណីនេះ ទើបលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសពីវិធានការថ្មី ដើម្បីទប់ទល់នឹងការឆ្លងរីករាលដាល នៃវីរុស Omicron ហើយជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំង ដូសជំរុញ។

រដ្ឋញូវយ៉ក និង Hawaii បានរាយការណ៍ពីករណី Omicron ជាលើកដំបូង ស្របពេលសហរដ្ឋអាមេរិក បានប្រកាសពីវិធានការថ្មីនេះ។ ចំណែករដ្ឋទាំង៥របស់សហរដ្ឋអាមេរិក ដែលរកឃើញវីរុស Omicron នោះ រួមមាន រដ្ឋកាលីហ្វ័រញ៉ា ញូវយ៉ក ហាវ៉ៃ កូឡូរ៉ាដូ និង រដ្ឋមីនណេសូតា។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១២១ ៤៩៨នាក់ និង មានករណីស្លាប់ថ្មី ១ ១៩៨នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ជាង៤៩,៦លាននាក់ ហើយក្នុងនោះ មានអ្នកស្លាប់ ៨០៦ ៣២៩នាក់ និង មានអ្នកជាសះស្បើយ ជាង៣៩,៣លាននាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×