Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីសហរដ្ឋអាមេរិក បង្ហាញផែនការថ្មី ប្រយុទ្ធនឹងវីរុសបំប្លែងខ្លួនថ្មី Omicron

spot_img

រដ្ឋធានីវ៉ាស៊ីនតោន ៖ ស្របពេលមន្រ្ដីជំនាញសុខាភិបាល បានរកឃើញករណីឆ្លងថ្មី នៃវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron នៅក្នុងរដ្ឋចំនួន៣នោះមក លោកចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញពីផែនការថ្មី សម្រាប់ទប់ទល់នឹងវីរុសនេះ ដោយមិនចាំបាច់បិទខ្ទប់ប្រទេសនោះឡើយ។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញពីវិធានការថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកប្រធានាធិបតី បានប្រកាសគ្រោះអាសន្ន ចំពោះការលេចឡើង នៃវីរុស Omicron ហើយត្រូវបង្កើនភាពបន្ទាន់សម្រាប់វ៉ាក់សាំងដូចជំរុញ។ ផែនការរបស់លោក បៃដិន រួមមាន ការរឹតបន្តឹងកាន់តែខ្លាំង សម្រាប់អ្នកធ្វើដំណើរអន្តរជាតិ និង ការពង្រីកលទ្ធភាពទទួលបានការធ្វើតេស្ត នៅតាមផ្ទះ។

ក្រោយពេលោកប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសពីវិធានការថ្មី មិនបានប៉ុន្មានផង លោកស្រី Kathy Hochul អភិបាលរដ្ឋញូវយ៉ក ក៏បានប្រកាសថា មានករណីវិជ្ជមាន នៃវីរុសបំប្លែងថ្មី Omicron ចំនួន៥ករណី ត្រូវបានរកឃើញនៅក្នុងរដ្ឋរបស់លោកស្រី។ បើតាមការប្រកាសរបស់លោកស្រី ធ្វើឲ្យសហរដ្ឋអាមេរិក មានអ្នកឆ្លងវីរុស Omicron សរុប ចំនួន៧នាក់ នៅក្នុងរដ្ឋចំនួន៣ រួមមាន រដ្ឋកាលីហ្វ័រញ៉ា មីណេសូតា និង ញូយ៉ក។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកវ បានថ្លែង នៅក្នុងវិទ្យាស្ថានសុខាភិបាលជាតិ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន) ថា «នេះជាដំបូន្មានរួមរបស់អ្នកទាំងអស់គ្នា ទើបយើងអាចបង្កើតផែនការនេះឡើង។ យើងនឹងនឹងមិនមានការបិទខ្ទប់ប្រទេសអ្វីឡើយ ប៉ុន្តែយើងត្រូវតែពង្រីកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ និងដូសជំរុញ ហើយបង្កើនការធ្វើតេស្ត និង មានវិធានការជាច្រើនទៀត… សម្រាប់ទប់ស្កាត់វីរុសនេះ»។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ផងដែរថា «វិធានការនេះ នៅតែអនុញ្ញាតឱ្យសាលារៀន និង អាជីវកម្មនានាបន្តបើកទ្វារដំណើរជាធម្មតា ដោយរក្សាវិធានការសុវត្ថិភាព សម្រាប់ប្រជាជនអាមេរិកទាំងអស់គ្នា។ យើងរួមគ្នាប្រយុទ្ធជាមួយវីរុសបំប្លែងខ្លួន ដោយប្រើប្រាស់វិទ្យាសាស្ត្រ និងភាពរហ័សរហួន… មិនមែនដោយភាពវឹកវរ និង ការភាន់ច្រឡំឡើយ»។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ១២១ ៤៩៨នាក់ និង មានករណីស្លា.ប់ថ្មី ១ ១៩៨នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ជាង៤៩,៦លាននាក់ ហើយក្នុងនោះ មានអ្នកស្លា.ប់ ៨០៦ ៣២៩នាក់ និង មានអ្នកជាសះស្បើយ ជាង៣៩,៣លាននាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×