Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលបង្វិលសំណុំរឿងពិរុទ្ធគ្រឿងញៀនម្នាក់ ដែលជាប់ទោស ១៤ឆ្នាំ ទៅសាលាឧទ្ធរណ៍បាត់ដំបង ដើម្បីជំនុំជម្រះសាជាថ្មី ឡើងវិញ!

spot_img

ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានប្រកាសសាលដីកា លើបណ្ដឹងសាទុក្ខបុរសម្នាក់ ដែលត្រូវបានតុលាការដំបូងខេត្តបាត់ដំបង កាត់ទោសឲ្យជាប់ពន្ធធានាគារ កំណត់ ១៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៧លានរៀល ជាប់ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន ប្រព្រឹត្តនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯ ក្រុងដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៩។

តុលាការកំពូលបានសម្រេ បង្វិលសំណុំរឿងខាងលើនេះ ត្រឡប់ទៅកាន់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដើម្បីធ្វើការជំនុំជម្រះ សាជាថ្មី ឡើងវិញ ដោយសារតែមានចំណុចសង្ស័យ និងចន្លោះប្រហោងខ្លះ ដែលសាលាឧទ្ធរណ៍ មិនទាន់បានពិនិត្យពិចារណានៅឡើយ។

សវនាការនេះ ដឹកនាំដោយ លោកចៅក្រម និល ណុន ជាប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញារង ប៊ូ ប៊ុនហេង គឺ ជាតំណាងមហាអយ្យការ។

យោងតាមការអានសំណុំរឿងក្តីរបស់ចៅក្រមរបាយការណ៍ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ ញ៉េម វាសនា ហៅ ស្នា ភេទ ប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសាក់។ និងបច្ចុប្បន្ននេះ ត្រូវឃុំខ្លួន នៅពន្ធនាគារខេត្តបាត់ដំបង។

ជនជាប់ចោទឈ្មោះ ញ៉ែម វាសនា ត្រូវបានសាលាដំបូងខេត្តបាតដំបង កាលពីថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារកំណត់ ១៤ ឆ្នាំ និងពិន័យជាប្រាក់ចំនួន៧ លានរៀល ពីបទ «ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនជាប់ចោទបានប្តឹងរឧទ្ទរណ៍ តែសាលាឧទ្ធរណ៍ខេត្តបាត់ដំបង បានតម្កល់ទោសគាត់រក្សានៅដដែល។ គាត់ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩ នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សមត្ថកិច្ចដកហូតបាន គ្រឿងញៀនប្រភេទ ម៉ាទឹកកក ទម្ងន់ ៦១,៥១ ក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×