Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជាងដែកពីរនាក់ ជិះម៉ូតូបុ.ករថយន្តលាយបេតុង បណ្តាលឲ្យរងរបួសបា.ក់ជើង

spot_img

ភ្នំពេញ ៖ បុរសពីរនាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូចេញទៅធ្វើការបានជួបគ្រោះថ្នាក់ចរាចរណ៍ បុ.កជាមួយរថយន្តលាយបេតុងមួយគ្រឿងទៀត ដែលកំពុងតែបម្រុងបើកឆ្លងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង០០នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវឌួង ងៀប សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៤ មួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1CP-3918 ជិះឌុបគ្នាពីទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះដល់ចំណុចមុខការដ្ឋានចាក់លូ ស្រាប់តែមានរថយន្តលាយបេតុងមួយគ្រឿង មិនចាំផ្លាកលេខបានបើកចេញពីក្នុងការដ្ឋានចាក់លូ ក្នុងទិសដៅពីកើតទៅលិចបម្រុង និងបត់ឆ្លងផ្លូវត្រូវបានជនរងគ្រោះទាំង២នាក់ខាងលើ ជិះបុកទាំងកម្រោលចំក្បាលរថយន្តពីខាងមុខផ្នែកខាងឆ្វេង បណ្តាលឲ្យរងរបួសបាក់ជើងទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនសម្ភព និងសម្រាកព្យាបាលសែនជ័យ។

ចំណែកអ្នកបើកបររថយន្ត បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ បន្សល់ទុកតែម៉ូតូជនរងគ្រោះនៅកន្លែងកើតហេតុប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋាន បានចុះទៅសាកសួរ និងពិនិត្យមើលនៅកន្លែងកើតហេតុ និងបានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីប្រគល់ទៅឲ្យជនរងគ្រោះវិញ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img