Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១០ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង ៨៩៣១លានដុល្លារ កើនឡើងជាង៣៨បើធៀបនឹងឆ្នាំមុន

spot_img

ភ្នំពេញ ៖ ស្ថានទូតចិន បានឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបានជាង ៨ ៩៣១លានដុល្លារអាមេរិក កើនឡើង៣៨.៥៦% បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២០។

ផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ឲ្យដឹងថា ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានចំនួនប្រមាណ ១ ២២២លានដុល្លារអាមេរិក មានកំណើន៤៩% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។

Chinese Embassy in Cambodia បានលើកឡើងថា “ថ្មីៗនេះ យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា រយៈពេលចំនួន១០ខែ ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា មានចំនួនទឹកប្រាក់កើនរហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន៣៨.៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន មានចំនួនប្រមាណ១២២២លានដុល្លារអាមេរិក មានកំណើន៤៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ រីឯទំហំនៃការនាំចូលពីប្រទេសចិន មកកាន់កម្ពុជាវិញ មានចំនួនប្រហែល៧៧០៩លានដុល្លារអាមេរិក មានកំណើន៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០”។

ឯកឧត្ដម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានកំណើនកើនឡើង ទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ក៏ដោយ ដែលបង្ហាញឱ្យឃើញពីភាពខ្លាំងក្លា និងមានកម្លាំងឥទ្ធិពល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×