Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនកូនប្រុសតិ.រ.ច្ឆានម្នាក់ ទៅតុលាការចាត់ការ ជាប់ពាក់ព័ន្ធនឹងអំពើឃាត.កម្ម វា.យស.ម្លាប់ឪពុកបង្កើត នៅខេត្តតាកែវ !

spot_img

ខេត្តតាកែ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តតាកែវ កាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២១នេះ បានចាប់ និងបញ្ជូនខ្លួន បុរសសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងអំពើ ឃាត.កម្ម ដោយវា.យស.ម្លាប់ឪពុកបង្តើតខ្លួនឯង នឹងដំបងដែកចំក្បាល បណ្តាលឲ្យបែក និង ផុងលលាដ៍ក្បាលស្លាប់ យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ប្រព្រឹត្តនៅត្រង់ចំណុចព្រៃក្រោយភូមិ ត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី ១ខែ ធ្នូ ឆ្នាំ ២០២១។

អំពីឃាត.កម្មនេះ បាន កើតឡើងកាលពីថ្ងៃទី១ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៩នឹង ០០ នាទី នៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យឈ្មោះ និល មន ភេទប្រុស អាយុ ២៣ឆ្នាំ ( ត្រូវជាកូនបង្តើត) ។ ចំណែកឯ ជនរងគ្រោះ មាន ឈ្មោះ និល ហ៊ីម ភេទប្រុស អាយុ ៦៤ឆ្នាំ (ត្រូវជាឪពុកជនសង្ស័យ) ។

អ្នកទំាងពីរ មានទីលំនៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។

ករណីនេះ, ជនសង្ស័យត្រូវបានជាប់ចោទពីបទ: ឃាត.កម្ម តាមបញ្ញត្តិមាត្រា ១៩៩ និង ប្រឈមមុខនឹងការជាប់គុក ពី ១០ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពី ពិរុទ្ធភាព៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×